* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សារសន្តិភាពនិងកិច្ចសហប្រតិបត្តិការសកល៖ លោកប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាមេរិក

26-09-2026 16:53

(ប៉េកាំង)៖ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិនទៅកាន់សហរដ្ឋអាមេរិកពី​ថ្ងៃទី​ ២៣ ដល់​ថ្ងៃទី​ ២៥ ឆ្នាំ២០២៦ គឺជាឱកាសមាសសម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ចិននិងអាមេរិក បន្តការសន្ទនាដោយផ្ទាល់ ពង្រឹងការយោគយល់គ្នា រក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី និងពិភពលោក។ ដំណើរទស្សនកិច្ចនេះកើតឡើងនៅពេលដែលចិននិងអាមេរិក កំពុងព្យាយាមរក្សាសន្ទុះវិជ្ជមាននៃទំនាក់ទំនងសេដ្ឋកិច្ចជាក់ស្តែង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក បានប្រព្រឹត្តទៅយ៉ាងរលូននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ផ្តោតលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលជាចលករនាំភាគីទាំងពីរទៅកាន់ ការអនុវត្តគំនិតឯកភាពរួម និងការជំរុញពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីជាដើម ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នា ការរួមរស់ដោយសន្តិសហវិជ្ជមាននិងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ។

តាមរយៈដំណើរទស្សនកិច្ចរបស់លោក Xi Jinping សហគមន៍អន្តរជាតិទាំងមូលបាននិងកំពុងទះដៃអបអរសាទរ ដោយបានរំពឹងពោរពេញ ដោយក្តីមោទកភាពថា ប្រទេសចិននឹងបន្តគាំទ្រជាយុថ្ការបស់ពិភពលោក ក្នុងការរក្សាស្ថិរភាពទំនាក់ទំនង និងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដោយបង្កើនថាមភាព​ដល់ស្មារតីរួម នៃកិច្ចពិភាក្សាដែលអាមេរិកបានប្តេជ្ញាចិននៅក្នុងដំណើរទស្សនកិច្ចរបស់លោក Donald Trump ប្រធានាធិបតីអាមេរិកមកកាន់រដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៦។ ក្នុងន័យនេះ ការរក្សាទំនាក់ទំនងល្អរវាងចិន–អាមេរិកឱ្យមានស្ថិរភាព និងការជៀសវាងការប្រឈមមុខដាក់គ្នារវាងមហាអំណាច គឺជាគូសរំលេចឡើងវិញពីគតិបណ្ឌិតរបស់លោក Xi Jinping ក្នុងជំនួបជាមួយ លោកប្រធានាធិបតីអាមេរិកនៅទីក្រុង ប៊ូសាន កាលពីខែតុលា ឆ្នាំ២០២៥ ដែលពិភពលោកបានកត់ត្រាយ៉ាងប្រត្យក្សពីប្រសាសន៍លោក Xi Jinping ប្រកបដោយគុណតម្លៃសម្រាប់សន្តិភាពសកលថា ចិននិងអាមេរិក ជាដៃគូ និងមិត្តភក្តិ ហើយត្រូវចេះគ្រប់គ្រងភាពខុសគ្នា ដោយប្រជាជនចិន និងប្រជាជនអាមេរិកមានប្រវត្តិសាស្ត្រផ្លាស់ប្តូរគ្នាដោយមេត្រីភាពអស់កាលជាយូរមកហើយ ផលប្រយោជន៍របស់ភាគីទាំងពីរបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ប្រទេសទាំងពីរនឹងបន្តជាដៃគូនឹងគ្នា តែមិនមែនគូប្រជែង ការសម្រេចការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ និងការធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្តងទៀត គឺអាចបំពេញបន្ថែមគ្នា អាចជំរុញការអភិវឌ្ឍទៅវិញទៅមក ដើម្បីផ្តល់ផលប្រយោជន៍ដល់ពិភពលោក។

សម្រាប់ពិភពលោក ដំណើរទស្សនកិច្ចរបស់លោក Xi Jinping បានរំលេចយ៉ាងច្បាស់ថា ក្រៅពីផលប្រយោជន៍ផ្ទាល់សម្រាប់ចិននិងអាមេរិក ការរក្សាស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ត្រូវបានចាត់ទុកថាមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចពិភពលោកផងដែរ ។​ ដោយសារចិននិងអាមេរិក ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មធំៗ ដែលនឹងផ្តល់ផលវិជ្ជមានមហាសាលដល់ការកាត់បន្ថយភាពតានតឹង និងភាពមិនប្រាកដប្រជាសម្រាប់ទីផ្សារ និងអាជីវកម្មអន្តរជាតិ។ ក្នុងន័យនេះ សហគមន៍អន្តរជាតិរំពឹងថា ការសម្របសម្រួលរវាងចិននិងអាមេរិក អាចជួយកាត់បន្ថយហានិភ័យនៃការបែកខ្ញែក នៃសេដ្ឋកិច្ចពិភពលោក ដោយវត្តមានរបស់លោក Xi Jinping នៅអាមេរិក ផ្តល់ការសន្ទនា និងកិច្ចព្រមព្រៀងជាក់ស្តែងអាចជួយបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលអាចព្យាករណ៍បានកាន់តែប្រសើរ។ បន្ថែមពីលើនេះ ការកែលម្អទំនាក់ទំនងចិន-អាមេរិក នឹងបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការលើបញ្ហាសកល ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង និងសុខាភិបាលជាដើម។ ការសហការរវាងប្រទេសធំៗទាំងពីរ អាចជួយបង្កើនសមត្ថភាពរបស់សហគមន៍អន្តរជាតិក្នុងការដោះស្រាយ បញ្ហាដែលមិនអាចដោះស្រាយដោយប្រទេសណាមួយតែម្នាក់ឯងបានឡើយ។

ដោយឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចរបស់លោក Xi Jinping ពិភពលោកយល់យ៉ាងច្បាស់ថា ទំនាក់ទំនងរវាងចិននិងអាមេរិក លែងផ្តល់អាទិភាពលើការប្រកួតប្រជែងថា «អ្នកណាឈ្នះ អ្នកណាចាញ់»ទៀតហើយ ផ្ទុយទៅវិញភាគីទាំងពីរនឹងបំពេញបន្ថែមឧត្តមភាពគ្នាទៅវិញទៅមក និងដើរតួនាទីជាយុថ្កាលំនឹងស្ថិរភាពពិភពលោកដូចដែលប្រទេសចិនកំពុងអនុវត្ត។ សហគមន៍អន្តរជាតិយល់ស្របនឹងការអនុវត្តរបស់ប្រទេសចិន ដែលតែងខិតខំស្វែងរកភាពដូចគ្នានិងរក្សាទុកភាពខុសគ្នា ហើយដើរតាមទិសដៅ ដោយប្រទេសចិនតែងរក្សាយ៉ាងខ្ជាប់ខ្ជួន នូវទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរឋិតថេរបានយូរអង្វែង។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិននៅប្រទេសអាមេរិក នឹងត្រូវប្រវត្តិវិទូសកលលោកនឹងរួមគ្នាកត់ត្រាពី ផលជាផ្លែផ្កាដ៏ច្រើន សម្រាប់បង្កើនសុខុមាលភាពដល់ប្រជាជននៃប្រទេសទាំងពីរ ចិននិងអាមេរិក ក៏ដូចជាបន្ថែមក្តីសង្ឃឹមដល់សន្តិភាពដល់ ពិភពលោកដូចទៅនឹងសារ ដែលលោកប្រធានរដ្ឋចិនបានផ្ញើជូនដល់ប្រជាជនអាមេរិក។

ជារួម ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិនទៅកាន់សហរដ្ឋអាមេរិក ជាកាលានុវត្តដ៏សំខាន់សម្រាប់មិនមែនត្រឹម សម្រាប់ភាគីចិននិងអាមេរិកប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់រស្មីពណ្ណរាយដល់ពិភពលោក តាមរយៈការយោគយល់ថ្មីនិងកិច្ចព្រមព្រៀងជាក់ស្តែង រវាងចិននិងអាមេរិក ដែលនឹងក្លាយជាជំហានវិជ្ជមានសម្រាប់បង្កើនទំនាក់ទំនង និងបង្កើតបរិយាកាសដែលមានស្ថិរភាពកាន់តែប្រពៃ ដល់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោក៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ