* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទឹកជំនន់ និងគ្រោះរអិលបាក់ដីនៅភាគខាងត្បូងមីយ៉ាន់ម៉ា ផ្តាច់ជីវិតមនុស្សយ៉ាងហោច៨នាក់ (Video inside)

28-09-2026 14:22

(ណៃពិដោ)៖ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សមាជិកក្រុមអ្នកជួយសង្គ្រោះនៅមីយ៉ាន់ម៉ា បានឱ្យដឹងថា ទឹកជំនន់ធ្ងន់ធ្ងរ បូករួមជាមួយគ្រោះរអិលបាក់ដី នៅភាគខាងត្បូងប្រទេស បានបណ្តាលឱ្យមនុស្សយ៉ាងហោច ៨នាក់ស្លាប់ ខណៈប្រហែល៣០នាក់ទៀត កំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Hein Htet មកពីក្រុមភ្នាក់ងារជួយសង្រ្គោះស្ម័គ្រចិត្តក្នុងតំបន់ បានប្រាប់ដូច្នេះថា «យើងបានរកឃើញសាកសពចំនួន៨នាក់ ខណៈមនុស្សចន្លោះពី២០ទៅ៣០នាក់ទៀត កំពុងបាត់ខ្លួន» នៅក្នុងស្រុក Launglon នៃតំបន់ Tanintharyi។ អាជ្ញាធរមីយ៉ាន់ម៉ា មិនទាន់បានចេញផ្សាយតួលេខផ្លូវការ នៃមនុស្សបាត់បង់ជីវិតនៅឡើយទេ ស្របពេលដែលសង្គ្រាមស៊ីវិលអូសបន្លាយ នៅក្នុងប្រទេសនេះ បាននិងកំពុងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះនិងផ្តល់ជំនួយ កាន់តែមានភាពស្មុគស្មាញ។

គួរបញ្ជាក់ថា តំបន់ Tanintharyi ដែលស្ថិតនៅភាគខាងត្បូងបំផុតនៃប្រទេសមីយ៉ាន់ម៉ា បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីយប់ថ្ងៃទី២៥ ខែកញ្ញា ដែលជាផ្នែកនៃប្រព័ន្ធធាតុអាកាសដ៏តានតឹងមួយ ដែលកំពុងជះឥទ្ធិពលលើប្រទេសថៃនៅក្បែរខាង ផងដែរ និងបានបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅទីក្រុងបាងកក។ នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលថៃ បានរាយការណ៍ថា មានមនុស្សសរុប៨នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់ក្នុងប្រទេសទាំងមូល គិតចាប់តាំងពីពាក់កណ្តាលខែកញ្ញា៕