* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការរាលដាលជំងឺអេបូឡានៅក្នុងប្រទេសកុងហ្គោ កើនឡើងដល់ ៨០០០ករណី (Video inside)

28-09-2026 16:07

(គីនស្ហាសា) ៖ យោងតាមទិន្នន័យរដ្ឋាភិបាល នាថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ចំនួនអ្នកឆ្លងជំងឺអេបូឡា នៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងលើសពី ៨ ០០០ករណី ជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើង នូវជំងឺអេបូឡាក្នុងប្រទេសអាហ្រ្វិកកណ្តាលមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

របាយការណ៍ស្តីស្ថានភាពថ្មីចុងក្រោយបង្អស់ពីវិទ្យាស្ថានសុខភាពសាធារណៈកុងហ្គោ បង្ហាញថាចំនួនករណីឆ្លងមាន ៨ ០៦៧ករណី និងអ្នកស្លាប់មាន ៣ ៩០១នាក់។ ការផ្ទុះដែលបង្កឡើងដោយមេរោគអេបូឡាប្រភេទ Bundibugyo បានបង្កជាបញ្ហាធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្ត្រកុងហ្គោ បន្ទាប់ពីចំនួនអ្នកឆ្លងមានច្រើនជាងការផ្ទុះឡើងនៅឆ្នាំ ២០១៨-២០២០។

អត្រាឆ្លងនេះក៏ស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺនៅអាហ្វ្រិកខាងលិចក្នុងឆ្នាំ ២០១៤-២០១៦ ដែលបានឆ្លងទៅលើ មនុស្សច្រើនជាង ២៨ ៦០០នាក់ និងបណ្តាលឱ្យមនុស្សជាង ១១ ០០០នាក់ស្លាប់នៅក្នុងប្រទេសហ្គីណេ ប្រទេសលីបេរីយ៉ា និងប្រទេសសៀរ៉ាឡេអូន៕