* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក Han Zheng​ អនុប្រធានរដ្ឋចិន អញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីខួបលើកទី ៥ នៃការលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ព្រមទាំងថ្លែងសុន្ទរកថា

28-09-2026 16:25

(ប៉េកាំង)៖ នាថ្ងៃទី ២៥ ខែកញ្ញា តាមពេលវេលាក្នុងតំបន់ លោក Han Zheng​ អនុប្រធានរដ្ឋចិន បានអញ្ជើញចូលរួម កិច្ចសន្ទនាជាន់ខ្ពស់ ស្តីពីខួបលើកទី ៥ នៃការលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលរៀងចំឡើងដោយភាគីចិន នៅទីស្នាក់ការកណ្តាលនៃអង្គការ សហប្រជាជាតិនៅក្រុងញូវយ៉ក។ លោកបានអានសារលិខិតអបអរសាទររបស់លោក Xi Jinping​ ប្រធានរដ្ឋចិននិងថ្លែងសុន្ទរកថា។

លោក Han Zheng​ បានលើកឡើងថា កាលពីខែកញ្ញាឆ្នាំ ២០២១ លោក Xi Jinping​ ប្រធានរដ្ឋចិនបានលើកឡើង នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦។ រយៈពេល ៥ ឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកលបានប្រែក្លាយពីគំនិតផ្តួចផ្តើមរបស់ភាគីចិន ទៅជាសកម្មភាពអន្តរជាតិរួម ក្រោមការជំរុញដោយផ្ទាល់ពីលោក Xi Jinping​ ប្រធានរដ្ឋចិន និងកិច្ចខិតខំប្រឹងប្រែងរួមរបស់គ្រប់ភាគី ដែលបានរួមចំណែកជាផែនការចិន និងកម្លាំងចិនសម្រាប់ការអនុវត្តរបៀបវារៈអង្គការ សហប្រជាជាតិស្តីពីការអភិវឌ្ឍដោយចរីភាពឆ្នាំ ២០៣០។

លោក Han Zheng​ បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តដើរតួនាទីជាប្រទេសធំដែល មានទំនួលខុសត្រូវ ហើយពួតដៃជាមួយបណ្តាប្រទេសនានាធ្វើកិច្ចខិតខំប្រឹងប្រែង ចាត់ទុក ខួបលើកទី ៥ នៃការលើកឡើង នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាទីចាប់ផ្តើមថ្មី បង្កើនកិច្ច សហការក្នុងការអភិវឌ្ឍអន្តរជាតិ និងជំរុញឱ្យពិភពលោកទាំងមូល ឱ្យសម្រេចបាននូវការ អភិវឌ្ឍដែលកាន់តែប្រកបដោយភាពខ្លាំងក្លា​​ ភាពបៃតងនិងភាពរឹងមាំ សំដៅរួមចំណែក កាន់តែច្រើនជួយជំរុញឱ្យកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។

គ្រប់ភាគីបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍ នៃប្រទេសនានា និងជំរុញឱ្យអនុវត្តជាក់ស្តែងនូវរបៀបវារៈស្តីពីការអភិវឌ្ឍដោយចរីភាពឆ្នាំ ២០៣០​ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក​ ហើយមានឆន្ទៈបន្តគាំទ្រគំនិតផ្តួចផ្តើមនេះយ៉ាងមុតមាំ បង្កើនការរួបរួមកិច្ចសម្របសម្រួល និងកិច្ចសហការ ដើម្បីពួតដៃគ្នាបង្កើតអនាគត ដែលកាន់តែប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់៕

វិទ្យុមិត្តភាពកម្ពុជាចិន