* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជា​សមិទ្ធផលប្រទេសចិន​និងអាមេរិក​ឈានដល់​គំនិតឯកភាព​រួម​៨​ចំណុច

28-09-2026 16:26

(ប៉េកាំង)៖ ចាប់ពីថ្ងៃទី​២៣ ដល់ថ្ងៃទី​២៥ ខែកញ្ញា តាមពេលវេលា​ក្នុងតំបន់​ ​លោក​ Xi Jinping​ ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញបំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សហរដ្ឋអាមេរិក​។ ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ ប្រមុខរដ្ឋ​នៃប្រទេសទាំងពីរ​ បាន​ផ្លាស់ប្តូរមតិយោបល់​យ៉ាងស៊ីជម្រៅ ស្តីពី​ទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ ​ប្រកបដោយ​លក្ខណៈស្ថាបនា​រវាង​ប្រទស​ចិន​និង​អាមេរិក​និង​បញ្ហា​សំខាន់​ក្នុងតំបន់​និងអន្តរជាតិ​ ​និង​​បានឈានដល់គំនិតឯកភាព​រួម​ជា​សមិទ្ធផលចំនួន​៨​ចំណុច​ រួមមាន​៖

ទី១ ភាគីទាំងពីរ​យល់ព្រម​ បង្កើតទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈ ស្ថាបនា​រវាង​ប្រទស​ចិន​ និង​អាមេរិក​ដោយឈរលើមូលដ្ឋាន​គោរព​គ្នាទៅវិញទៅមក ​យុត្តិធម៌​និង​សមភាព​។

ទី២ ​ភាគីទាំងពីរ ​យល់ព្រម​គាំទ្រគ្នាទៅវិញទៅមក ​ក្នុង​ការរៀបចំ​ឱ្យ​បានល្អ​នូវ​កិច្ចប្រជុំក្រៅ ផ្លូវការ​​​ថ្នាក់​ដឹកនាំ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក​និង​កិច្ចប្រជុំ​កំពូល G20​។

ទី៣ ​ប្រមុខរដ្ឋ​នៃប្រទេសទាំងពីរ​ឯកភាពថា​ ​អ៊ីរ៉ង់​ត្រូវតែ​អនុវត្ត​កិច្ចសន្យា​ដែល​មិន​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ប្រទេសនិងអង្គការណា​មួយ​សុទ្ធតែ​មិន​អាច​យកកម្រៃលើផ្លូវទឹក​អន្តរជាតិ​បានឡើយ។

ទី៤ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​បានរំលឹកឡើងវិញថា ​ប្រទេសចិន​និងសហរដ្ឋអាមេរិក​ធ្លាប់​ជាសម្ព័ន្ធមិត្ត​នឹង​គ្នា​ក្នុង​អំឡុង​សង្គ្រាមលោកលើកទី២ ​ដោយបានប្រយុទ្ធរួមគ្នា ​ដើម្បីទទួល បានជ័យជម្នះនៃសង្គ្រាម។

ទី​៥ ​ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​បាន​ទទួលស្គាល់​តួនាទី​វិជ្ជមាន​នៃ​យន្តការ​ពិគ្រោះពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ ​និង​សមិទ្ធផល​នៃ​កិច្ច​ពិគ្រោះពិភាក្សា​នៃ​ក្រុមការងារ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​ប្រទេសទាំង​ពីរ​ ក្នុងនោះ​បូក​រួមទាំង​ការ​បង្កើត​
និង​ជំរុញ​យន្តការ​ក្រុមប្រឹក្សា​ពាណិជ្ជកម្មជាដើម​។

ទី​៦ កិច្ចសហប្រតិបត្តិការនៃ​ស្ថាប័ន​អនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់ចិន​និងសហរដ្ឋ អាមេរិក​ ទទួល​បាន​សមិទ្ធផល​ជាក់ស្តែង។

ទី​៧ ភាគីទាំងពីរ​បានយល់ព្រម​បង្កើតកិច្ចសន្ទនារវាងចិន​និងសហរដ្ឋអាមេរិក ស្តីពី​បញ្ញា សិប្បនិម្មិត ​ដើម្បីផ្លាស់ប្តូរអំពី​ហានិភ័យ​និងផលប្រយោជន៍ដែល​ពាក់ព័ន្ធ​នឹង​បញ្ញាសិប្ប និម្មិត។

និងទី​៨ ភាគីអាមេរិក​ស្វាគមន៍ចំពោះ​ការ​ចូល​មកដល់នៃ​ខ្លាឃ្មុំផេន ដាមួយគូ​​ដែល​ប្រទេស​ចិន​បានជួល​ឱ្យទៅសួនសត្វ ​Atlanta៕

វិទ្យុមិត្តភាពកម្ពុជាចិន