* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បទវិភាគ​៖ ការទូត​ប្រមុខរដ្ឋ​ចង្អុល​បង្ហាញ​ទិសដៅ នាវាយក្ស​ចិន-អាមេរិក​បើកទៅមុខកាន់​តែ​ឆ្ងាយ​និង​កាន់​តែ​រឹង​មាំ

28-09-2026 16:57

(ប៉េកាំង)៖ តបតាម​ការអញ្ជើញ​របស់​លោកត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Xi ​Jinping ប្រ​ធា​ន​​រដ្ឋចិន​បានអញ្ជើញ​បំពេញទស្សនកិច្ច​ផ្លូវរដ្ឋ​នៅសហរដ្ឋអាមេរិក​ ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២​៥ខែកញ្ញា​កន្លងទៅនេះ​ ។ ​ក្នុងអំឡុង​ពេល​ដំណើរទស្សនកិច្ច​នេះ ប្រមុខរដ្ឋនៃ​ប្រទេស​​ទាំ​ង​ពីរបាន​ផ្លាស់ប្តូរ​មតិយោបល់គ្នា​យ៉ាងស៊ីជម្រៅ​និងដោយស្មោះត្រង់​ ​អំពីបញ្ហាជា​យុទ្ធសាស្ត្រ​​និង​ទូទៅដែល​ទាក់ទងនឹង​ទំនាក់ទំនង​ចិន-អាមេរិកនិង​និន្នាការ​ពិភពលោក ដោយ​បាន​ឈា​ន​ដល់​គំនិតឯកភាពរួម​លើលទ្ធផល​ចំនួន៨ ចំណុច និង​ឯកភាពគ្នា​កសាង “ទំនាក់ទំនង​ចិ​ន-អាមេរិក​ប្រកបដោយ​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ ដែលមាន​លក្ខណៈ​ស្ថាបនា​ ដោយ​ឈរលើ​មូល​ដ្ឋាននៃការគោរពគ្នា ភាពយុត្តិធម៌ និងសមភាព​” ដែលបានផ្តល់​ការណែនាំ​ជាយុទ្ធសាស្ត្រ​កាន់តែ​ច្បាស់លាស់ ​សម្រាប់ចិននិង​អាមេរិក​ក្នុងការស្វែងរក​វិធីសាស្រ្ត​រួម​រស់​ជាមួយគ្នា​​ រ​វាង​​ប្រទេស​មហាអំណាច ។

នេះគឺជា​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋម្ដងទៀត​របស់​លោក Xi ​Jinping ប្រធានរដ្ឋចិន​នៅ​សហរដ្ឋអា​មេរិក ​បន្ទាប់ពី​ខកខាន​អស់រយៈពេល ១១ ឆ្នាំ ដោយ​សម្រេចបាននូវ​ការ​បំពេញ​ទស្សនកិច្ច​​គ្នាទៅវិញទៅមក​រវាងប្រមុខរដ្ឋ​នៃ​ប្រទេសទាំងពីរ​ក្នុងរយៈពេលត្រឹមតែ​កន្លះឆ្នាំ ដែល​បង្កើតបាន​ជាប្រវត្តិសាស្ត្រថ្មីមួយ​ក្នុងការប្រាស្រ័យ​ទាក់ទង​រវាងចិននិង​អាមេរិក ។

ការទូតប្រមុខ​រដ្ឋ​គឺជាគ្រឹះ​ដ៏សំខាន់​នៃទំនាក់ទំនង​ចិន-អាមេរិក ​។ ក្នុងដំណើរ​ទស្សនកិច្ចនៅ​ស​ហរដ្ឋអាមេរិក​លើកនេះ លោក Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​ថ្លែងថា ភាគីចិន​មានឆន្ទៈ​ក្នុងការ​ខិតខំប្រឹងប្រែង​រួមគ្នា​​ជាមួយ​លោកត្រាំ ​ប្រធានាធិបតីអាមេរិក​ ដើម្បីដឹកនាំ​នាវាយក្ស​នៃ​​ទំនាក់ទំនង​ចិន-អាមេរិក​ឱ្យបើកទៅមុខ កាន់​តែ​ឆ្ងាយ​និង​កាន់​តែ​រឹង​មាំ ។ លោកត្រាំ ​ប្រធា​នា​ធិបតីអាមេរិក​បានរំពឹង​ទុក​ថា នឹង​បន្ត​ធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​លោក Xi ​Jinping ​ប្រ​ធានរដ្ឋចិន ដើម្បី​ត្រួសត្រាយ​អនាគត​កាន់តែ​ល្អប្រសើរ​ជាងមុន​សម្រាប់​សហរដ្ឋអាមេរិក​និង​ប្រទេសចិន ។

ភាគីទាំងពីរ​ក៏បានទទួល​នូវសមិទ្ធផល​ដែលផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​ក្នុងវិស័​យ​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ផងដែរ ។ ​មុនពេល​ដំណើរទស្សនកិច្ច​លើកនេះ ក្រុមការងារ​សេ​ដ្ឋកិច្ចនិង​ពាណិជ្ជកម្មនៃ​ភាគីទាំងពីរ​បានរៀបចំ​កិច្ចចរចាជុំ​ថ្មីមួយ ដោយ​ឈានដល់​ការរៀបចំ​ចាត់ចែង​រួមថ្មីមួយ​ដែលបូក​រួម​ទាំងការបង្កើត​និងជំរុញ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​និងក្រុ​ម​ប្រឹក្សា​វិនិយោគ ការបង្កើត​ក្រុមការងារ​កសិកម្ម ការកាត់បន្ថយ​ពន្ធគយ​បដិការ​គ្នាចំនួន​“៣០ពាន់​លានដុល្លារ​អាមេរិក” និង​ការពន្យារ​ពេល​អនុវត្ត​លទ្ធផលនៃ​ការចរចា​សេដ្ឋកិច្ច​និង​ពា​ណិ​ជ្ជកម្មនៅ​ទីក្រុងគូឡាឡាំពួរ​ជាដើម ។

កិច្ចសហប្រតិបត្តិការ​គឺជាផ្លូវពីរទិស​ ។ កាលពី​ពេលថ្មីៗ​កន្លងទៅនេះ ​ក្រោមយន្តការ​ចរចា​សេ​ដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ចិន-អាមេរិក ភាគីទាំងពីរ​បានបើក​កិច្ចសន្ទនា​លើកដំបូង​ស្ដីពីបញ្ញាសិ​ប្បនិម្មិត។ ក្នុង​កិច្ច​ជំនួបពិភាក្សា​រវាងប្រមុខរដ្ឋចិន​និងអាមេរិក​លើកនេះ ភាគីទាំងពីរ​បាន​ឯក​ភាពគ្នា​ប្រើប្រាស់​យន្តការ​សន្ទនា​ដោយ​បញ្ញាសិប្បនិម្មិត​ចិន-អាមេរិក​ឱ្យបានល្អ ហើយ​​ផ្លា​ស់ប្តូរមតិ​យោបល់​អំពីហានិភ័យនិង​ផលប្រយោជន៍​របស់យន្តការនេះ ដើម្បីរួមគ្នាបង្ការ​​​កុំឱ្យ​បញ្ញាសិប្បនិម្មិត​ត្រូវបាន​ប្រើប្រាស់​ដោយខុសច្បាប់​ឬក្នុងផ្លូវអាក្រក់ ។

ជានិច្ចកាល​ មិត្តភាពរវាង​ប្រជាជននិង​ប្រជាជន​តែងតែជា​ប្រភព​កម្លាំងចលករ​សម្រាប់​ការអភិ​វឌ្ឍ​ទំនាក់ទំនង​ចិន-អាមេរិក ​។ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​នៅសហរដ្ឋអាមេរិក​លើ​កនេះ លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​ បានប្រកាសថា ក្នុង​រយៈពេល ៥ ឆ្នាំខាង​មុខនេះ ភាគី​ចិននឹង​អញ្ជើញយុវជន​និង​ក្មេង​ជំទង់​អាមេរិក​ចំនួន១សែន​នាក់​ឱ្យមកផ្លាស់ប្តូរ​និងរៀនសូ​ត្រ​នៅប្រទេសចិន​ និងបាន​ប្រកាសថា សត្វខ្លាឃ្មុំផានដា “Ping Ping” និង “Fu Shuang” នឹង​ត្រូវបញ្ជូន​ទៅ​រស់នៅសួនសត្វ​ Atlanta នៃ​សហរដ្ឋអាមេរិកក្នុង​ពេលឆាប់ៗ​ខាងមុខនេះ ។

ប្រទេស​មហាអំណាច​ទាំងពីរ​ចិននិងអាមេរិកបើ​មានកិច្ចសហការ​ល្អ នោះនឹង​មានអំណោ​យ​ផលដល់​ប្រទេសទាំងពីរ តែបើប្រឈមមុខ​ដាក់​គ្នា​វិញ នោះនឹងត្រូវ​ខាតបង់ទាំងសង​ខា​ង​ ដូច្នេះ​ភាគីទាំងពីរ​ចាំបាច់ត្រូវ​រក្សាខ្សែបន្ទាត់​ក្រហម​នៃការមិនប៉ះទង្គិច​និងមិន​ប្រឈមមុខ​ដាក់គ្នា ។ បញ្ហាតៃវ៉ាន់​ គឺជាបញ្ហាដ៏​សំខាន់បំផុត​ក្នុងទំនាក់ទំនង​ចិន-អាមេរិក ​។ ​ក្នុងដំណើរ​ទស្សន​កិច្ច​នៅសហរដ្ឋអាមេរិក​លើកនេះ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​គូសបញ្ជាក់ថា​ ​លោក​សង្ឃឹមថា ​ភាគី​អាមេរិកនឹង​ប្រកាន់ខ្ជាប់នូវ​គោលជំហរដ៏​ត្រឹមត្រូវក្នុង​ការប្រឆាំងនឹ​ង “កម្លាំង​អបគមន៍ដែល​ចង់ឱ្យតៃវ៉ាន់​ទទួលបាន​ឯករាជ្យ” ព្រមទាំង​ដោះស្រាយ​បញ្ហាតៃវ៉ាន់​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​បង្កើតមូលដ្ឋាន​​​គ្រឹះដ៏រឹងមាំ ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសា​ស្ត្រ​ចិន-អាមេរិក​ និងការអភិវឌ្ឍ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ។

ចាប់ពី “ការជួបជុំគ្នា​នៅទីក្រុង​ប៉េកាំង​” រហូតដល់ “ការណាត់​ជួបគ្នា​នៅទីក្រុង​វ៉ាស៊ីនតោន​” ប្រ​មុខរដ្ឋចិននិង​អាមេរិក​បានរួមគ្នា​ដឹកនាំ​និងកាន់ចង្កូត​នាវាយក្សនៃ​ទំនាក់ទំនង​ចិន-អាមេរិក ​។ ឈរលើ​ចំណុចចាប់ផ្តើម​ថ្មីនៃប្រវត្តិសាស្ត្រ ភាគីទាំងពីរ​ចិននិងអាមេរិក ​គួរតែរួមគ្នា​អនុវត្ត​ឱ្យបានល្អនូវ​​គំនិតឯកភាព​រួម​ដ៏សំខាន់របស់​​ប្រមុខរដ្ឋនៃ​ប្រទេសទាំងពីរ​ ​ ដោយ​ប្រែក្លាយ​ទំនាក់ទំនង​ចិន-អាមេរិក​ប្រកបដោយ​ស្ថិរភាព​យុទ្ធសាស្ត្រ​និង​លក្ខណៈស្ថាបនា ​ពីទស្សនទា​ន​​ទៅជាសកម្មភាព​ជាក់ស្ដែង ដើរលើផ្លូវដ៏​ត្រឹមត្រូវនៃ​ការរួមរស់ជាមួយគ្នា​រវាងប្រទេស​មហាអំណាច ដើម្បីបង្កើន​សុភមង្គលដល់​ប្រជាជននៃ​ប្រទេសទាំងពីរ ក៏​ដូចជា​នាំមកនូវ​ក្តីសង្ឃឹម​
ដល់​សន្តិភាព​ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន