* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មនុស្សយ៉ាងហោច ៣៣នាក់ស្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា នៅរដ្ឋរ៉ាឃីន

28-09-2026 20:11

(ណៃពិដោ)៖ មនុស្សរាប់សិបនាក់បានស្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ នៅក្បែរផ្សារមួយកន្លែងក្នុងរដ្ឋរ៉ាឃីន (Rakhine) ជាប់ព្រំដែនបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយផ្អែកតាមប្រភពពីក្រុមប្រដាប់អាវុធ និងបុគ្គលិកមនុស្សធម៌ក្នុងមូលដ្ឋាន។

បើតាមក្រុមប្រដាប់អាវុធកងទ័ពអារ៉ាកាន (Arakan Army) ដែលកំពុងប្រយុទ្ធតទល់នឹងយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្សយ៉ាងហោច ៣៣ នាក់បានស្លាប់ និង ៣៦ នាក់រងរបួស ក្នុងការទម្លាក់គ្រាប់បែកលើទីប្រជុំជន ខ្យោកតៅ (Kyauktaw)។ លោក វ៉ៃ ហ៊ុនអ៊ុង (Wai Hun Aung) បុគ្គលិកសង្គ្រោះដែលមានក្រុមការងារនៅទីនោះផ្ទាល់ ក៏បានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរងរបួសនេះផងដែរ។

លោក Wai Hun Aung បានបញ្ជាក់ពីទីប្រជុំជន Kyauktaw ថា៖ «ទីតាំងនេះនៅឆ្ងាយពីសមរភូមិប្រយុទ្ធ ហើយគ្មានជាប់ពាក់ព័ន្ធអ្វីជាមួយជម្លោះនោះឡើយ»។

ក្រុម Arakan Army និងលោក Wai Hun Aung បានឱ្យដឹងបន្ថែមថា ការវាយប្រហារនៅទីប្រជុំជន Kyauktaw នេះ ជាហេតុការណ៍ដែលបណ្ដាលឱ្យមនុស្សស្លាប់ច្រើនបំផុតមួយនៅរដ្ឋរ៉ាឃីន បន្ទាប់ពីការវាយប្រហារតាមអាកាសលើមន្ទីរពេទ្យមួយកាលពីខែធ្នូ ឆ្នាំមុន ដែលបានសម្លាប់មនុស្សយ៉ាងហោច ៣០ នាក់។

ទោះជាយ៉ាងណា Reuters មិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មានលម្អិតនេះដោយឯករាជ្យបាននៅឡើយទេ។ ចំណែកអ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា ក៏មិនទាន់ឆ្លើយតបនឹងសំណើសុំការបំភ្លឺភ្លាមៗនោះដែរ ខណៈកន្លងមក យោធាតែងតែអះអាងថាកងកម្លាំងរបស់ខ្លួន «បានប្រកាន់ការអត់ធ្មត់ខ្ពស់បំផុត ដើម្បីចៀសវាងការប៉ះពាល់ដល់ជនស៊ីវិល»។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិវឹកវរចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបង្កឱ្យកើតមានសង្គ្រាមស៊ីវិល ហើយក្រុមប្រដាប់អាវុធជាច្រើន រួមទាំងកងទ័ពអារ៉ាកាន (Arakan Army) ផងដែរ កំពុងបន្តប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលនៅតាមសមរភូមិជាច្រើន ៕