* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ីរ៉ង់ច្រានចោលការសង្ស័យថា ខ្លួនជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនមនុស្ស ៥នាក់ ក្បែរមូលដ្ឋានទ័ពអាកាសអង់គ្លេស (Video inside)

28-09-2026 21:14

(ឡុងដ៍)៖ ស្ថានទូតអ៊ីរ៉ង់ប្រចាំរដ្ឋធានីឡុងដ៍ កាលពីថ្ងៃចន្ទ បានច្រានចោលការលើកឡើងដែលខ្លួនចាត់ទុកថា «គ្មានមូលដ្ឋាន និងមានចេតនាអាក្រក់» ក្នុងការភ្ជាប់ក្រុងតេអេរ៉ង់ ទៅនឹងជនជាតិអង់គ្លេស ៥ នាក់ ដែលប៉ូលិសចាប់ខ្លួនកាលពីចុងសប្តាហ៍ ក្បែរមូលដ្ឋានទ័ពអាកាស RAF Fairford។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម X ស្ថានទូតអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួន «បដិសេធដាច់អហង្ការ និងថ្កោលទោសយ៉ាងខ្លាំង» ចំពោះការព្យាយាមភ្ជាប់អ៊ីរ៉ង់ទៅនឹងការចាប់ខ្លួននេះ ហើយការសង្ស័យបែបនេះ គឺគ្រាន់តែដើម្បី «ញុះញង់ឱ្យមានការភ័យខ្លាចអ៊ីរ៉ង់ (Iranophobia)» នៅអង់គ្លេសប៉ុណ្ណោះ។

រហូតមកទល់ពេលនេះ ប៉ូលិសអង់គ្លេសមិនទាន់បានរកឃើញតម្រុយភ្ជាប់អ៊ីរ៉ង់ទៅនឹងការចាប់ខ្លួននោះទេ ខណៈប៉ូលិសប្រឆាំងភេរវកម្ម កំពុងបន្តការស៊ើបអង្កេតនៅឡើយ។

គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស RAF Fairford គឺជាទីតាំងយោធារបស់អង់គ្លេស ដែលមានយន្តហោះទម្លាក់គ្រាប់បែកអាមេរិកឈរជើង សម្រាប់ធ្វើប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ៕