* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ត្រាំ បដិសេធថាមិនបានសុំឱ្យលោក ស៊ី ជីនពីង ទិញអាវុធពីសហរដ្ឋអាមេរិក (Video inside)

29-09-2026 08:49

​(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានច្រានចោលថារូបលោកមិនបានសាកសួរប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាតើរូបលោកចង់ទិញអាវុធពីសហរដ្ឋអាមេរិកនោះឡើយ ដែលនេះផ្ទុយពីការអះអាងរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិនដែលថាលោក ត្រាំ បានលើកឡើងគំនិតលក់អាវុធទៅឱ្យចិន អំឡុងជំនួបជាមួយមេដឹកនាំចិនកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ឯកអគ្គរដ្ឋទូតអាមេរិក លោក David Perdue បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះលោក ត្រាំ បានសួរលោក ស៊ី ជីនពីង ថាតើចិនចាប់អារម្មណ៍ចង់ទិញអាវុធពីសហរដ្ឋអាមេរិកដែរឬទេ? ប៉ុន្តែនៅពេលត្រូវបានសាកសួរពីការលើកឡើងរបស់លោក Perdue លោក ត្រាំបានឆ្លើយថារូបលោកមិនបានដឹងពីរឿងនេះទេ ហើយថានឹងសាកសួរលោក Perdue។ «ពួកគេ (ចិន) ប្រហែលជាចង់ទិញអាវុធពីសហរដ្ឋអាមេរិក ពីព្រោះយើងផលិតបានសុទ្ធតែអាវុធទំនើបៗជាងពួកគេ។ ដូច្នេះវាអាចជាគំនិតល្អមួយ ប៉ុន្តែយើងមិនបានជជែកគ្នាពីរឿងនេះនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន។

គួរបញ្ជាក់ថា បើតាមលោក Perdue លោក ត្រាំ បានសាកសួរលោក ស៊ី ជីនពីងថាតើចង់ទិញអាវុធពីសហរដ្ឋអាមេរិកដែរឬទេ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំចិនទៅកាន់ សេតវិមានកាលពីសប្ដាហ៍មុន ជាការឆ្លើយតបទៅនឹងកង្វល់ពាក់ព័ន្ធនឹងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់។ មន្ត្រីអាមេរិកម្នាក់បានប្រាប់ AFP ថារដ្ឋាភិបាលអាមេរិកមិនមាន ផែនការលក់អាវុធឱ្យចិននោះឡើយ៕