* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហ្សេលេនស្គី អះអាងថាកូរ៉េខាងជើងត្រៀមបញ្ជូនកងទ័ពបន្ថែម ១០ ០០០នាក់ ទៅជួយរុស្ស៉ី (Video inside)

29-09-2026 09:22

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ថាកងទ័ពកូរ៉េខាងជើងជាង ៨០០០នាក់កំពុងមានវត្តមាននៅលើទឹកដីរុស្ស៉ី ហើយព្យុងយ៉ាងមានគម្រោងបញ្ជូនកងទ័ពបន្ថែម ១០ ០០០នាក់ទៀត ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយផ្អែកលើទិន្នន័យថ្មីស្ដីពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់រុស្ស៉ី លោក ហ្សេលេនស្គីបានបញ្ជាក់ថាកងទ័ពទាំងនោះកំពុងត្រូវបានជ្រើសរើសសម្រាប់ការបណ្ដុះបណ្ដាល និងរង់ចាំការដាក់ពង្រាយទៅកាន់រុស្ស៉ី។ កាលពីខែសីហាកន្លងទៅ លោកប្រធានាធិបតីអ៊ុយក្រែនក៏ធ្លាប់បាននិយាយដែរថាកងទ័ពកូរ៉េខាងជើងរហូតដល់ទៅ ៥០ ០០០នាក់ អាចនឹងត្រូវបានបញ្ជូនទៅប្រយុទ្ធដើម្បីរុស្ស៉ី ហើយបានអំពាវនាវឱ្យកូរ៉េខាងត្បូងផ្ដល់ការគាំទ្រដល់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ កូរ៉េខាងត្បូងបានប្រកាសកាលពីខែកក្កដា បញ្ជូនកញ្ចប់ជំនួយ ១០០លានដុល្លារសម្រាប់អ៊ុយក្រែន បើទោះជាបានដកអាវុធដែលអាចសម្លាប់មនុស្សចេញពីកញ្ចប់ជំនួយនេះក៏ដោយ។

ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី កាលពីថ្ងៃចន្ទ កើតមានឡើងចំពេលទីក្រុងសេអ៊ូល និងទីក្រុងកៀវ កំពុងរកាំរកូសនឹងគ្នាជុំវិញការប្រកាសរបស់ប្រធានាធិបតីអ៊ុយក្រែន កាលពីសប្ដាហ៍មុនថាអ៊ុយក្រែនបានបញ្ជូនឈ្លើយសឹកជាទាហានកូរ៉េខាងជើង ២នាក់ ទៅកាន់កូរ៉េខាងត្បូង។ ប៉ុន្តែកូរ៉េខាងត្បូងបានបង្ហាញការខកចិត្តយ៉ាងខ្លាំងជុំវិញការប្រកាសបែបនេះដោយអះអាងថាការផ្ទេរទាហានកូរ៉េខាងជើងទាំង២នេះត្រូវបានឯកភាពគ្នារក្សាទុកជាការណ៍សម្ងាត់។ ទីក្រុងសេអ៊ូលក៏បានសម្ដែងការតវ៉ាផងដែរនូវអ្វីដែលខ្លួនហៅថាជាសេចក្ដីថ្លែងការណ៍មិនពិតពីការិយាល័យប្រធានាធិបតីអ៊ុយក្រែនដែលប្រកែកថាការឯកភាពគ្នានេះមិនមែនធ្វើឡើងជាការណ៍សម្ងាត់អ្វីទេ។

គួរបញ្ជាក់ថា បើតាមការវាយតម្លៃរបស់កូរ៉េខាងត្បូង និងអ៊ុយក្រែន កូរ៉េខាងជើងបានបញ្ជូនកងទ័ពចន្លោះពី ១៤០០០នាក់ ដល់១៥០០០នាក់ដើម្បីគាំទ្រសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២៤។ ក្នុងចំណោមកងទ័ពទាំងនោះមានមួយចំនួនធំត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ដើម្បីជួយកងទ័ពរុស្ស៉ីវាយបណ្ដេញកងទ័ពអ៊ុយក្រែន។ ក្រៅពីនេះ ព្យុងយ៉ាង ក៏បានផ្គត់ផ្គង់អាវុធដូចជាកាំភ្លើងធំ និងមីស៊ីល បាលិស្ទីគទៅឱ្យទីក្រុងមូស្គូផងដែរ៕