* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ុយក្រែន បញ្ជូនដ្រូនទម្លាក់ស្បៀងអាហារ ទៅកាន់ទឹកដីដែលរុស្ស៉ីកំពុងកាន់កាប់ក្នុងតំបន់ Kherson (Video inside)

29-09-2026 11:56

(កៀវ)៖ អភិបាលតំបន់ Kherson របស់អ៊ុយក្រែន បានឱ្យដឹងថា កងទ័ពអ៊ុយក្រែនបានប្រើប្រាស់យន្តហោះដ្រូន ដើម្បីដឹកជញ្ជូនស្បៀងអាហារ និងថ្នាំពេទ្យទៅកាន់ទីក្រុង Oleshky ដែលកំពុងស្ថិតក្រោមការកាន់កាប់របស់រុស្ស៉ី ខណៈដែលក្រុមមន្ត្រីបានព្រមានអំពីវិបត្តិមនុស្សធម៌កាន់តែអាក្រក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៩​ ខែកញ្ញា ឆ្នាំ២០២៦។

Oleshky ជាទីក្រុងស្ថិតនៅជួរមុខនៃសមរភូមិលើទន្លេ Dnipro ដែលជាខ្សែបន្ទាត់ខណ្ឌចែករវាងកងកម្លាំងរុស្ស៉ី និងអ៊ុយក្រែន ហើយត្រូវបានរុស្ស៉ីកាន់កាប់តាំងពីដើមទីនៃសង្រ្គាមឆ្នាំ២០២២។ អភិបាលតំបន់ Kherson លោក Oleksandr Prokudin បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុងក្រោយគេ ដ្រូនដែលមានសមត្ថភាពដឹកជញ្ជូនធុនធ្ងន់ បាននាំស្បៀងអាហារ និងសម្ភារវេជ្ជសាស្ត្រប្រមាណ ៤តោន ទៅកាន់ទីតាំងចំនួន ១០០កន្លែងទូទាំងទីក្រុង ក្នុងពេលតែមួយ។

តាមលោក Prokudin មនុស្សជិត ២,០០០នាក់ រួមទាំងកុមារប្រហែល ៥០នាក់ កំពុងត្រូវបានយកធ្វើជាចំណាប់ខ្មាំង ដោយគ្មានអាហារ ថាមពលអគ្គិសនី និងទឹកសម្រាប់ប្រើប្រាស់ ហើយលោកបានចោទប្រកាន់កងកម្លាំងរបស់ទីក្រុងមូស្គូថា បានរារាំងពួកគេមិនឱ្យគេចចេញពីទីក្រុងនោះ។ ក្រុមមន្ត្រីអ៊ុយក្រែនបានព្រមានថា ស្ថានភាពនៅទីក្រុង Oleshky កំពុងតែធ្លាក់ចូលទៅក្នុងសភាពធ្ងន់ធ្ងរ។

ដោយឡែក លោក Dmytro Lubinets ដែលជាមន្ត្រីទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅអ៊ុយក្រែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនថា រុស្ស៉ីមិនបានយល់ព្រមតាមសំណើរបស់អ៊ុយក្រែន ដែលស្នើឱ្យអនុញ្ញាតឱ្យជនស៉ីវិលជម្លៀសខ្លួនចេញពីទីក្រុង Oleshky ឡើយ។ វិមានក្រឹមឡាំង កាលពីសប្តាហ៍មុនបានទទួលស្គាល់ថា ទីក្រុង Oleshky កំពុងជួបបញ្ហាធ្ងន់ធ្ងរពាក់ព័ន្ធការផ្គត់ផ្គង់ស្បៀងអាហារ និងឱសថ ប៉ុន្តែកងទ័ពរុស្ស៉ីកំពុងខិតខំដោះស្រាយបញ្ហាទាំងនោះហើយ៕