* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទឹកជំនន់នៅថៃ សម្លាប់មនុស្សកើនដល់២៣នាក់ ក្នុងនោះ៤នាក់នៅទីក្រុងបាងកក និងបង្កការខូចខាតសេដ្ឋកិច្ចរាប់រយលានដុល្លារ (Video inside)

29-09-2026 13:25

(បាងកក)៖ រដ្ឋាភិបាលថៃ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា មនុស្ស៤នាក់ បានបាត់បង់ជីវិតនៅទីក្រុងបាងកក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានទឹកជំនន់យ៉ាងពាសពេញ ខណៈចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស គិតចាប់តាំងពីពាក់កណ្តាលខែកញ្ញា បានកើនដល់ ២៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន

នាយកដ្ឋានទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃ DDPM បានរាយការណ៍ថា ប្រជាជនប្រមាណ ៧០០ ០០០ នាក់ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅក្នុងរាជធានីបាងកក។ ផ្នែកខ្លះនៃទីក្រុងបាងកក កំពុងបន្តជន់លិចនៅឡើយនាថ្ងៃអង្គារនេះ គឺ៣ថ្ងៃបន្ទាប់ពីអាជ្ញាធរ បានប្រកាសគ្រោះមហន្តរាយទឹកជំនន់នៅទូទាំងទីក្រុង ក្រោយភ្លៀងធ្លាក់ជាប់គ្នាអស់រយៈពេលជិត ៤៨ម៉ោង កាលពីសប្តាហ៍មុន។ ទោះបីទឹកបានចាប់ផ្តើមស្រកចុះទៅវិញក៏ដោយ សាលារៀននៅតែបិទទ្វារសម្រាប់ថ្ងៃទី២ ខណៈមនុស្សជិត ៧០០០នាក់ ក៏កំពុងបន្តស្នាក់នៅតាមមណ្ឌលជ្រកកោនបណ្តោះអាសន្ន ២៣០កន្លែង នៅទូទាំងទីក្រុង ។

ក្នុងសេចក្តីថ្លែងការណ៍ DDPM បាននិយាយថា ទឹកជំនន់បានវាយប្រហារខេត្តចំនួន២៩ ក្នុងចំណោមខេត្តទាំង៧៧ របស់ប្រទេសថៃ។ គ្រោះទឹកជំនន់ បានបណ្តាលឱ្យមនុស្ស ៤នាក់ ស្លាប់នៅទីក្រុងបាងកក, ៨នាក់នៅខេត្ត Samut Prakan, និង ៦នាក់នៅខេត្ត Sa Kaeo។ ចំណែកអ្នកស្លាប់ប៉ុន្មានផ្សេងទៀត ត្រូវបានរាយការណ៍ នៅខេត្ត Chanthaburi ខេត្ត Ayutthaya និង Saraburi។

គួរបញ្ជាក់ថា ខែកញ្ញា គឺជាខែដែលរដូវវស្សាក្នុងប្រទេសថៃ ឈានដល់កម្រិតកំពូល ប៉ុន្តែប្រជាពលរដ្ឋថៃភាគច្រើននៅទីក្រុងបាងកក បាននិយាយថា ទឹកជំនន់ក្នុងឆ្នាំនេះ ហាក់ដូចជាធ្ងន់ធ្ងរខ្លាំងជាងឆ្នាំមុនៗ។ យោងតាមការព្យាករពីសំណាក់អ្នកជំនាញសេដ្ឋកិច្ចថៃផ្ទាល់ ការខូចខាតសេដ្ឋកិច្ចបង្កឡើងដោយគ្រោះទឹកជំនន់នៅទូទាំងប្រទេសថៃ អាចមានទំហំចន្លោះពីជាង៣០០លានដុល្លារ ដល់ជាង ៧០០លានដុល្លារ ក្នុងនោះទីក្រុងបាងកករងការខាតបង់ធ្ងន់ជាងគេ៕