* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

UN៖ ជនភៀសខ្លួន ៨,៣លាននាក់ កំពុងប្រឈមហានិភ័យ ដោយសារការកាត់បន្ថយមូលនិធិជំនួយធ្ងន់ធ្ងរ (Video inside)

29-09-2026 14:14

(ហ្សឺណែវ)៖ ទីភ្នាក់ងារទទួលបន្ទុកបញ្ហាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានរាយការណ៍ថា ជិត៨,៣លាននាក់ ក្នុងចំណោមជនភៀសខ្លួន និងអ្នកដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីទីលំនៅផ្សេងទៀត កំពុងតែប្រឈមនឹងការបាត់បង់ជំនួយសំខាន់ៗពី UNHCR ខណៈកម្មវិធីផ្តល់ការគាំពារដល់ពួកគេ កំពុងជួបបញ្ហា ដោយសារការធ្លាក់ចុះមូលនិធិខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

UNHCR បាននិយាយក្នុងរបាយការណ៍មួយ ដែលរៀបរាប់ពីផលប៉ះពាល់ចំពោះមនុស្ស បណ្តាលមកការកាត់បន្ថយមូលនិធិជំនួយ យ៉ាងដូច្នេះថា «សមត្ថភាពរបស់ UNHCR ក្នុងការផ្តល់សេវាគាំពារ និងជំនួយដល់ជនភៀសខ្លួន អ្នកផ្លាស់ទីលំនៅក្នុងប្រទេស (IDPs) និងអ្នកគ្មានសញ្ជាតិ កំពុងត្រូវបានបំផ្លាញដោយបញ្ហាខ្វះថវិកាដែលបន្តកើតមាន និងកាន់តែធ្ងន់ធ្ងរ»។

ទីភ្នាក់ងាររបស់ UN ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះ បាននិយាយថា ថវិកាដែលខ្លួនអាចប្រើប្រាស់បាន បានធ្លាក់ចុះពី ៥,២ពាន់លានដុល្លារ កាលពីក្នុងឆ្នាំ២០២៤ មកត្រឹម ៣,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ខណៈចំនួនមនុស្សដែលស្ថិតក្រោម ការទទួលខុសត្រូវការពាររបស់ខ្លួន នៅតែស្ថិតក្នុងកម្រិតខ្ពស់ខ្ពស់។ UNHCR បាននិយាយថា ខ្លួនត្រូវការថវិកា ៨,៥ ពាន់លានដុល្លារ នៅឆ្នាំនេះ ដើម្បីការពារជនភៀសខ្លួន ប៉ុន្តែគិតត្រឹមចុងខែកក្កដា ទទួលបានត្រឹម ៣២ភាគរយ ឬស្មើ ២,៧ ពាន់លានដុល្លារប៉ុណ្ណោះ។ នេះមានន័យថា មនុស្សជិត ៨,៣ លាននាក់ដែលត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ កំពុងប្រឈមការបាត់បង់លទ្ធភាពទទួលបានជំនួយពី UNHCR។

យោងតាម UNHCR មនុស្សប្រមាណ ១១៧,៨ លាននាក់នៅទូទាំងពិភពលោក ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋាន របស់ពួកគេ គិតត្រឹមចុងឆ្នាំ ២០២៥ ដែលជាចំនួនថយចុះ ពីកម្រិតខ្ពស់បំផុត ១២៣,២លាននាក់ក្នុងឆ្នាំ ២០២៤។ ក្នុងចំណោមនោះ មានជនភៀសខ្លួន ៣៥,៦ លាននាក់ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ UNHCR ហើយ២ភាគ៣នៃពួកគេ គឺមកពីប្រទេសដូចជាវ៉េណេស៊ុយអេឡា អ៊ុយក្រែន ស៊ីរី អាហ្វហ្កានីស្ថាន និងស៊ូដង់។

គួរបញ្ជាក់ថា ទីភ្នាក់ងារ UNHCR បានកាត់បន្ថយការងារជិត ៥០០០កន្លែង ក្នុងឆ្នាំ២០២៥ ដែលស្មើនឹងជាង១ភាគ៤ នៃកម្លាំងការងារសរុបរបស់ខ្លួន។ សហរដ្ឋអាមេរិក ដែលធ្លាប់ជាប្រទេសផ្តល់ជំនួយធំបំផុតរបស់ពិភពលោកជាយូរមកហើយនោះ បានកាត់បន្ថយជំនួយបរទេសយ៉ាងខ្លាំង ខណៈប្រទេសម្ចាស់ជំនួយធំៗផ្សេងទៀត ក៏បាននិងកំពុងរឹតត្បិតការចំណាយរបស់ពួកគេផងដែរ៕