* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រមុខការទូតចិន លើកពីបញ្ហាតៃវ៉ាន់ ក្នុងជំនួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន (Video inside)

29-09-2026 14:58

(ប៉េកាំង)៖ មន្ត្រីការទូតកំពូលរបស់ចិន លោក Wang Yi បាននិយាយថា ទំនាក់ទំនងរវាងចិន និងជប៉ុនកំពុងរង់ចាំការធ្វើឱ្យមានប្រក្រតីភាពឡើងវិញ ក្នុងឱកាសរូបលោកបានជួបជាមួយ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ដែលបានដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ភាពតានតឹងផ្នែកការទូតរវាងមហាអំណាចសេដ្ឋកិច្ចអាស៊ីទាំងពីរ បានកើនឡើងខ្លាំង ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើមានការវាយប្រហារលើកោះតៃវ៉ាន់ ដែលត្រូវទីក្រុងប៉េកាំង អះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ជាការឆ្លើយតប ចិនបានព្រមានពលរដ្ឋរបស់ខ្លួន កុំឱ្យធ្វើដំណើរទៅជប៉ុន និងបានដាក់វិធានការរឹតត្បិតលើវិស័យពាណិជ្ជកម្ម ដែលតាមសេចក្តីរាយការណ៍ បានជះផលប៉ះពាល់ធ្វើឱ្យការផ្គត់ផ្គង់រ៉ែកម្រសំខាន់ៗទៅកាន់ក្រុមហ៊ុនជប៉ុន ធ្លាក់ចុះយ៉ាងខ្លាំង។

អតីតប្រមុខការទូតជប៉ុន លោក Takeshi Iwaya បានធ្វើដំណើរមកកាន់ប្រទេសចិន ដោយដឹកនាំគណៈប្រតិភូប្រមូលផ្តុំដោយមេដឹកនាំក្រុមហ៊ុន សរុបប្រមាណ៥០នាក់ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយរងផលប៉ះពាល់ដោយសារការរឹតត្បិត និងការគិតកម្រៃផ្សេងៗ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥។ តាមសេចក្តីប្រកាស របស់ក្រសួងការបរទេសចិន លោក Iwaya បានជួបលោក Wang Yi កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលក្នុងជំនួបនោះ លោករដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងថា «ទំនាក់ទំនងចិន-ជប៉ុនបច្ចុប្បន្ន កំពុងប្រឈមនឹងស្ថានការណ៍ធ្ងន់ធ្ងរជាថ្មីម្តងទៀត ហើយកំពុងរង់ចាំការធ្វើឱ្យប្រក្រតីឡើងវិញ»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Iwaya មកកាន់ទីក្រុងប៉េកាំង កើតឡើងមួយខែបន្ទាប់ពីសមាជិកសភាជប៉ុនមួយក្រុម បានធ្វើទស្សនកិច្ចមករដ្ឋធានីចិន ដើម្បីព្យាយាមស្តារ ទំនាក់ទំនងឡើងវិញ ប៉ុន្តែមិនទទួលបានវឌ្ឍនភាពធំដុំ។ កាលពីខែធ្នូ ឆ្នាំ២០២៤ លោក Iwaya ដែលពេលនោះនៅកាន់តំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុន បានធ្វើដំណើរមកជួបលោក Wang នៅទីក្រុងប៉េកាំង ហើយសម្រេចបានការព្រមព្រៀងគ្នាបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន បន្ទាប់ពីទីក្រុងប៉េកាំង បានចាត់វិធានការស្រដៀងគ្នា សម្រាប់អ្នកទេសចរជប៉ុន៕