* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តុលាការសិង្ហបុរី ចោទប្រកាន់ពីរបទល្មើស ទៅលើបុរសម្នាក់ដែលបង្កើតរូប AI ថាមានសត្វក្រពើក្នុងអាងស្តុកទឹក (Video inside)

29-09-2026 16:06

(សិង្ហបុរី)៖ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ តុលាការក្នុងប្រទេសសិង្ហបុរី បានចោទប្រកាន់បុរសម្នាក់អាយុ ៣០ឆ្នាំ ពាក់ព័ន្ធការបង្កើតរូបភាពដោយប្រើបច្ចេកវិទ្យា AI ថាមានសត្វក្រពើមួយក្បាលនៅក្នុងអាងស្តុកទឹក Pandan ដែលនាំឱ្យអាជ្ញាធរចេញធ្វើប្រតិបត្តិការស្វែងរក និងនាំទៅដល់ការផ្អាកសកម្មភាពកម្សាន្តក្នុងទឹកនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បុរសរូបនោះមានឈ្មោះ Ye Lin ជាជនជាតិមីយ៉ាន់ម៉ា ត្រូវបានចោទប្រកាន់ចំនួន ២ករណី គឺករណីបញ្ជូនព័ត៌មានមិនពិត និងករណីរារាំងដំណើរការយុត្តិធម៌។ តាមរយៈអ្នកបកប្រែ បុរសរូបនោះបានប្រាប់តុលាការថា គាត់ព្រមទទួលទោសកំហុស ហើយនឹងមិនរកមេធាវីឡើយ។

កាលពីរសៀលថ្ងៃទី២០ ខែសីហា (ម៉ោងក្នុងតំបន់) បុរសឈ្មោះ Ye Lin បានផ្ញើរូបភាពមួយសន្លឹកដែលបង្កើតឡើងដោយ AI បង្ហាញពីរូបសត្វក្រពើមួយក្បាលនៅឯអាងស្តុកទឹក ទៅកាន់បុគ្គលម្នាក់ដែលមានឈ្មោះក្នុងឯកសារតុលាការថា Min Min Oo។ ឯកសារនោះមិនបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេទេ ប៉ុន្តែប៉ូលិសបានឱ្យដឹងថា Ye Lin បានផ្ញើរូបភាពនោះទៅឱ្យមិត្តរួមការងាររបស់គាត់។ នៅថ្ងៃបន្ទាប់ Ye Lin បានលុបរូបភាពដែលបង្កើតឡើងដោយ AI និងប្រវត្តិការប្រើប្រាស់តាមកម្មវិធី Gemini AI ចេញពីទូរស័ព្ទដៃ ហើយនេះគឺជាមូលដ្ឋាននៃការចោទប្រកាន់ពីបទរារាំងដល់ដំណើរការយុត្តិធម៌។

ទីភ្នាក់ងារផ្គត់ផ្គង់ទឹក PUB របស់សិង្ហបុរី ទទួលបានព័ត៌មាននៅថ្ងៃទី២០ ខែសីហា ថាមានគេប្រទះឃើញក្រពើមួយក្បាលនៅអាងស្តុកទឹក Pandan ហើយបានជូនដំណឹងទៅកាន់គណៈកម្មការឧទ្យានជាតិ។ ស្ថាប័នទាំងពីរបានធ្វើប្រតិបត្តិការស្វែងរក និងចាប់យកសត្វក្រពើ នៅក្នុងតំបន់នោះ។ ទន្ទឹមនោះ សមាគមអុំទូក និងសហព័ន្ធកីឡាអុំទូកកានូសិង្ហបុរី ក៏ត្រូវបានណែនាំឱ្យផ្អាកសកម្មភាពលើទឹកទាំងអស់ នៅក្នុងទីតាំងនៃអាងស្តុកទឹកនោះផងដែរ។ មកដល់ថ្ងៃទី២១ ខែកញ្ញា ទើប PUB ប្រកាសថារូបភាពនោះគឺរូបបង្កើតឡើងដោយ AI ហើយដាក់ពាក្យបណ្តឹងទៅប៉ូលិស៕