* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

៤ឆ្នាំនៃគំនិតផ្តួចផ្តើមសន្តិសុខសកល៖ ការសន្ទនា កិច្ចសហប្រតិបត្តិការ និងសន្តិសុខរួម

29-09-2026 16:57

(ប៉េកាំង)៖ លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានឱ្យដឹងថា ៤ឆ្នាំបន្ទាប់ពីលោក Xi Jinping ប្រធានរដ្ឋចិន បានផ្តួចផ្តេីមគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) ក្នុងឆ្នាំ២០២២ គំនិតនេះបានជំរុញការពិភាក្សាអំពីសន្តិសុខសកល តាមរយៈការសន្ទនា ការពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការ ការគោរពអធិបតេយ្យភាព និងការដោះស្រាយភាពខុសគ្នា ដោយសន្តិវិធី។ ក្នុងបរិបទនេះ ការរក្សាកិច្ចសន្ទនារវាងចិន និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៦ គឺជាករណីមួយដែលអាចយកមកពិចារណា។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក Xi Jinping និងលោក Donald Trump បានជួបពិភាក្សានៅរដ្ឋធានីប៉េកាំង ដោយផ្តោតលើទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិមួយចំនួន។

បន្ទាប់មក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ មេដឹកនាំទាំងពីរបានជួបគ្នានៅសេតវិមាន។ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងចិន-អាមេរិក និងបញ្ហាអន្តរជាតិ ហើយបានឈានដល់ការរួមគ្នាកសាងទំនាក់ទំនងប្រកបដោយ «ស្ថិរភាពយុទ្ធសាស្ត្រប្រកបដោយស្ថាបនា»។​ ចំណុចសំខាន់ពីជំនួបទាំងពីរ គឺ ការរក្សាចំហនៃកិច្ចសន្ទនាកម្រិតកំពូល ទោះបីប្រទេសទាំងពីរនៅតែមានភាពខុសគ្នាលើពាណិជ្ជកម្ម បច្ចេកវិទ្យា AI សន្តិសុខតាមអ៊ីនធឺណិត និងបញ្ហាអន្តរជាតិមួយចំនួនក៏ដោយ។ ការរក្សាទំនាក់ទំនងបែបនេះផ្តល់វេទិកា សម្រាប់ពន្យល់ពីកង្វល់ ស្វែងរកចំណុចរួម និងគ្រប់គ្រងភាពខុសគ្នា ជំនួសឱ្យការអនុញ្ញាតឱ្យភាពខុសគ្នារីកធំទៅជាការប្រឈមមុខគ្នា​ ដោយ«កិច្ចសហប្រតិបត្តិការជាចម្បង ការប្រកួតប្រជែងមានកម្រិត និងភាពខុសគ្នាអាចគ្រប់គ្រងបាន»។

ផលវិជ្ជមានមួយទៀត គឺការភ្ជាប់កិច្ចសន្ទនាទ្វេភាគីទៅនឹងវេទិកាពហុភាគី។ ថ្នាក់​ដឹកនាំទាំងពីរប្រទេសបានបញ្ជាក់ពីជំនួប ជាមួយគ្នាក្នុងវេទិកាAPEC ឆ្នាំ២០២៦ នៅប្រទេសចិន និង G20 ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ ចំណុចនេះ មានសារៈសំខាន់ចំពោះ GSI ព្រោះវាបង្ហាញថា ការគ្រប់គ្រងទំនាក់ទំនងរវាងមហាអំណាច មិនចាំបាច់ផ្អែកតែលើកិច្ចសន្ទនាទ្វេភាគីទេ ប៉ុន្តែអាចភ្ជាប់ទៅនឹងវេទិកាពហុភាគី ដើម្បីស្វែងរកផលប្រយោជន៍រួមលើបញ្ហាសកល។

ទស្សនៈនេះក៏អាចភ្ជាប់ទៅនឹងប្រាជ្ញាចិន «和合» (ហឺហឺ) ដែលសង្កត់ធ្ងន់លើការស្វែងរកភាពរួមក្នុងចំណោមភាពខុសគ្នា។ «和合» មិនមានន័យថាត្រូវលុបបំបាត់ភាពខុសគ្នាទេ ប៉ុន្តែជាការស្វែងរកវិធីរស់នៅជាមួយភាពខុសគ្នាតាមរយៈការគោរព ការយោគយល់ និងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ ការសាងសង់ស្ពាននៃការសន្ទនា អាចមានតួនាទីសំខាន់ជាងការបង្កើត ជញ្ជាំងនៃការប្រឈមមុខគ្នា។

ជារួម ៤ឆ្នាំនៃGSI និងការរក្សាកិច្ចសន្ទនាចិន-អាមេរិកក្នុងឆ្នាំ២០២៦ បង្ហាញពីសារៈសំខាន់នៃ ការសន្ទនា ការគ្រប់គ្រងភាពខុសគ្នា ការគោរពអធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការពហុភាគី។ វិធីសាស្ត្រនេះអាចចូលរួមបង្កើតបរិយាកាស ដែលផ្តល់តម្លៃ កាន់តែខ្លាំងដល់សន្តិភាព និងកិច្ចសហប្រតិបត្តិការ ហើយជាមូលដ្ឋានមួយសម្រាប់ការកសាង សហគមន៍ជោគវាសនារួម នៃមនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន