* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ច្រានចោលរឿងបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់ ខណៈក្រុងតេអេរ៉ង់ថាត្រៀមខ្លួនចរចា (Video inside)

29-09-2026 19:48

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលសេចក្ដីរាយការណ៍ព័ត៌មានដែលថា លោកត្រៀមបន្ធូរបន្ថយទណ្ឌកម្ម និងដោះលែងប្រាក់បង្កកជាថ្នូរនឹងការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដោយលោកបញ្ជាក់ថា លោក «មិនបានផ្ដល់អ្វីទាំងអស់» ដើម្បីបញ្ចប់សង្គ្រាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទ លោក ត្រាំ បានសរសេរថា «រឿងនេះមិនពិតទេ។ ខ្ញុំមិនបានផ្ដល់អ្វីឱ្យពួកគេឡើយ»។ ការចេញមុខច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Axios និង CNN បានស្រង់សម្ដីមន្ត្រីអាមេរិកមកចុះផ្សាយថា លោក ត្រាំ ត្រៀមបន្ធូរបន្ថយទណ្ឌកម្ម ប្រសិនបើក្រុងតេអេរ៉ង់បង្ហាញ «វឌ្ឍនភាពជាក់ស្ដែង» លើបញ្ហានុយក្លេអ៊ែរ ខណៈលោក ត្រាំ ធ្លាប់បានលើកឡើងថា ការរារាំងអ៊ីរ៉ង់មិនឱ្យផលិតអាវុធនុយក្លេអ៊ែរ គឺជាគោលដៅចម្បងនៃសង្គ្រាមនេះ។

ចំណែកប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ពេហ្សេសគីយ៉ាន (Masoud Pezeshkian) បានថ្លែងប្រាប់ទូរទស្សន៍ CBS ថា ក្រុងតេអេរ៉ង់ត្រៀមខ្លួនចរចាលើបញ្ហានុយក្លេអ៊ែរ និងបញ្ហាផ្សេងទៀត ប៉ុន្តែនឹងមិនទទួលយក «ការគំរាមកំហែង ឬការបង្ខិតបង្ខំ» ឡើយ។ លោកបន្ថែមថា អ៊ីរ៉ង់មិនចង់បានសង្គ្រាមទេ តែនឹងការពារខ្លួនពីសម្ពាធនានា ហើយអ៊ីរ៉ង់ក៏គ្មានបំណងផលិតអាវុធនុយក្លេអ៊ែរនោះដែរ។

ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានបញ្ជាក់ថា មានតែការចរចាការទូតប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាបាន ហើយការបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញ គឺអាស្រ័យលើការបំពេញតាមលក្ខខណ្ឌរបស់អ៊ីរ៉ង់។ យ៉ាងណាក្ដី លោក ត្រាំ បានច្រានចោលផែនការនេះរួចទៅហើយ ដោយលើកឡើងថា អ៊ីរ៉ង់ចង់បើកច្រកសមុទ្រនេះឡើងវិញជាបន្ទាន់ ដោយសារតែខ្លួនកំពុងចាញ់សង្គ្រាមយ៉ាងដំណំ។

គួរបញ្ជាក់ថា​ ដំណាលគ្នានេះ តំណាងអាមេរិក និងអ៊ីរ៉ង់ ក៏បានជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយក្រុមអ្នកសម្របសម្រួល ដើម្បីស្វែងរកផ្លូវបញ្ចប់សង្គ្រាមដែលបានអូសបន្លាយរយៈពេល ៧ ខែមកនេះ ៕