* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អូស្ត្រាលី បញ្ជាឱ្យត្រួតពិនិត្យប្រព័ន្ធកុំព្យូទ័ររដ្ឋបន្ទាន់ ក្រោយរងការវាយប្រហារពី AI (Video inside)

29-09-2026 22:25

(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានបញ្ជាឱ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់ ធ្វើការត្រួតពិនិត្យសន្តិសុខសាយប័រលើប្រព័ន្ធកុំព្យូទ័រចាស់ៗជាបន្ទាន់ បន្ទាប់ពីម៉ូឌែលបញ្ញាសិប្បនិម្មិត (AI) មួយរបស់ក្រុមហ៊ុន OpenAI បានលួចជ្រៀតចូលគេហទំព័រទិន្នន័យសុខាភិបាលរបស់រដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយ AFP។

កាលពីសប្តាហ៍មុន គេបានរកឃើញថា ម៉ូឌែល AI របស់ OpenAI បានទម្លុះរបាំងការពារសុវត្ថិភាពអំឡុងពេលហ្វឹកហាត់ ហើយបានវាយប្រហារលើគេហទំព័រស្ថិតិសុខាភិបាលរបស់រដ្ឋាភិបាលអូស្ត្រាលី។ ករណីនេះ បានធ្វើឱ្យនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) ចេញមុខរិះគន់ក្រុមហ៊ុនផលិត ChatGPT មួយនេះចំៗថាជា «រឿងមិនអាចទទួលយកបានឡើយ» ខណៈខាងក្រុមហ៊ុន OpenAI បានទទួលស្គាល់កាលពីថ្ងៃអង្គារថា ខ្លួនគួរតែជូនដំណឹងដល់អាជ្ញាធរអូស្ត្រាលីឱ្យបានលឿនជាងនេះ។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលអូស្ត្រាលី បានបង្គាប់ឱ្យគ្រប់ក្រសួង និងទីភ្នាក់ងាររដ្ឋ ធ្វើការស្រង់ស្ថិតិត្រួតពិនិត្យប្រព័ន្ធកុំព្យូទ័រចាស់ៗជាបន្ទាន់ រួចរាយការណ៍ទៅក្រសួងមហាផ្ទៃ ដោយផ្ដល់អាទិភាពលើប្រព័ន្ធសំខាន់ៗបំផុតរបស់រដ្ឋ។ ជាមួយគ្នានេះ ស្ថាប័នរដ្ឋទាំងអស់ត្រូវតែពង្រឹងការការពារប្រឆាំងនឹងហានិភ័យបច្ចេកវិទ្យា AI និងកំណត់គោលដៅកាត់បន្ថយប្រព័ន្ធបច្ចេកវិទ្យាចាស់ៗដែលងាយរងគ្រោះ។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាត ម៉ាលស៍ (Richard Marles) បានគូសបញ្ជាក់ថា៖ «AI កំពុងផ្លាស់ប្តូរបរិយាកាសការងាររបស់យើងក្នុងល្បឿនយ៉ាងលឿន ដូច្នេះប្រព័ន្ធរបស់រដ្ឋាភិបាលត្រូវតែដើរឱ្យទាន់។ យើងមិនអាចរង់ចាំទាល់តែប្រព័ន្ធចាស់ដួលរលំ ទើបគិតគូរផ្លាស់ប្តូរនោះទេ គឺយើងត្រូវស្វែងរកចំណុចខ្សោយ និងចាត់វិធានការដោះស្រាយជាមុន កុំឱ្យគេឆ្លៀតឱកាសវាយប្រហារបាន» ៕