* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កូរ៉េខាងជើង ច្រានចោលការអះអាងរបស់កូរ៉េខាងត្បូង ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីននៅតំបន់ DMZ (Video inside)

30-09-2026 09:08

(សេអ៊ូល)៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានច្រានចោលការអះអាងរបស់កូរ៉េខាងត្បូងដែលថាកូរ៉េខាងជើងជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះគ្រាប់មីនកាលពីសប្ដាហ៍មុនដែលបានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុងបានលើកឡើងថាការអះអាងរបស់កូរ៉េខាងត្បូងជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីននៅឯតំបន់ព្រំដែនគ្មានយោធា (DMZ) គឺជារឿងមិនពិត ហើយថាសេអ៊ូលបានប្រឌិតភស្តុតាងឡើងដើម្បីចោទប្រកាន់កូរ៉េខាងជើង។

ប្រតិកម្មរបស់លោកស្រី គីម កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kang Shin-chul បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថាក្រោយការស៊ើបអង្កេត កូរ៉េខាងត្បូងបានរកឃើញថាគ្រាប់មីនដែលផ្ទុះនៅឯតំបន់ព្រំដែនគ្មានយោធាកាលពីសប្ដាហ៍មុន គឺជាគ្រាប់មីនរបស់កូរ៉េខាងជើង។ តាមលោក Kang Shin-chul ការផ្ទុះគ្រាប់មីននេះជាទង្វើបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកូរ៉េទាំង ២ ហើយថាកូរ៉េខាងជើងជាអ្នកទទួលខុសត្រូវ។ នៅថ្ងៃពុធនេះដែរ យោធាកូរ៉េខាងត្បូងបានបន្តទាមទារឱ្យកូរ៉េខាងជើងសូមទោស ជុំវិញឧបទ្ទហេតុផ្ទុះគ្រាប់មីន។

យ៉ាងណាក៏ដោយ លោកស្រី គីម បាននិយាយថាការចោទប្រកាន់របស់កូរ៉េខាងត្បូងគ្រាន់តែជាលេសមួយដើម្បីបង្ករឿងនយោបាយ និងយោធាប្រឆាំងនឹងកូរ៉េខាងជើងតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះគ្រាប់មីននៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២ កាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ បានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង៣នាក់ ក្នុងនោះមានម្នាក់ដាច់ជើងម្ខាង។ ហេតុការណ៍ដូចគ្នានេះក៏ធ្លាប់បានកើតឡើងផងដែរកាលពីឆ្នាំ២០១៥ ដោយនៅកាលណោះទាហានកូរ៉េខាងត្បូង២នាក់ បានរងរបួស ធ្ងន់ធ្ងរ ក្នុងនោះមានម្នាក់ដាច់ជើងទាំងសងខាងក្នុងការផ្ទុះគ្រាប់មីនមួយគ្រាប់នៅឯប៉ែកខាងត្បូងនៃតំបន់ព្រំដែនគ្មានយោធា៕