* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក Netanyahu ព្រមានថាសត្រូវអាចនឹងព្យាយាមវាយប្រហារលើអ៉ីស្រាអែល មុនការបោះឆ្នោត (Video inside)

30-09-2026 09:39

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាមានសញ្ញាជាច្រើនបង្ហាញថា សត្រូវរបស់អ៉ីស្រាអែលអាចនឹងព្យាយាមបើកការវាយប្រហារ នៅមុនការបោះឆ្នោតសកលដែលគ្រោងនឹងធ្វើឡើងនៅចុងខែតុលាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការព្រមានរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានគំរាមតាមសម្លាប់មេដឹកនាំក្រុមហាម៉ាសដែលកំពុងរស់នៅ ក្រៅតំបន់ហ្កាហ្សា។ កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ លោក Netanyahu និងលោក Katz បានចេញសារព្រមានម្ដងហើយម្ដងទៀតទៅកាន់អ៉ីរ៉ង់ ក្រុមហេសបូឡានៅលីបង់ ព្រមទាំងអាជ្ញាធរប៉ាឡេស្ទីនក្នុងតំបន់ West Bank ថាអ៉ីស្រាអែលនឹងសងសឹកក្នុងករណីរងការវាយប្រហារណាមួយ។

«យើងទទួលបានសញ្ញាជាច្រើនបង្ហាញថានៅមុន ការបោះឆ្នោតចូលមកដល់ សត្រូវរបស់យើងនឹងព្យាយាមវាយប្រហារលើពួកយើង។ ដូច្នេះ...ខ្ញុំសូមផ្ញើសារមួយទៅពួកគេថា៖ កុំមករករឿងជាមួយពួកយើងឱ្យសោះ មិនថា បច្ចុប្បន្ន ឬនៅពេលអនាគត ពីព្រោះយើងនឹងតាមកម្ទេចពួកអ្នកគ្រប់ពេលវេលា ហើយមិនថានៅទីណានោះទេ»។ នេះជាការគំរាមរបស់លោក Netanyahu ធ្វើឡើងក្នុងវីដេអូ នៅឯមូលដ្ឋានទ័ពអាកាសមួយដែលត្រូវបានចេញផ្សាយដោយការិយាល័យរបស់លោក។

គួរបញ្ជាក់ថា អ៉ីស្រាអែលនឹងត្រូវរៀបចំការបោះឆ្នោតសកលមួយនៅថ្ងៃទី២៧ ខែតុលាខាងមុខ ខណៈលោក Netanyahu ក្នុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញ ដើម្បីបន្តកាន់អំណាច៕