* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

តំណាងរាស្ត្រកូរ៉េខាងត្បូង៖ លោក ហ្សេលេនស្គី ទម្លាយរឿងផ្ទេរទាហានកូរ៉េខាងជើងជាឈ្លើយសឹក ដើម្បីជំរុញសេអ៊ូលផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន (Video inside)

30-09-2026 10:41

(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងជឿថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រហែលជាបានទម្លាយព័ត៌មានពីការផ្ទេរទាហានកូរ៉េខាងជើងជាឈ្លើយសឹក២នាក់ ក្នុងគោលបំណងជំរុញការគាំទ្រពីសាធារណជនក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីទីក្រុងសេអ៊ូលផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែន។ នេះបើតាមអ្នកតំណាងរាស្ត្រកូរ៉េខាងត្បូងម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកតំណាងរាស្ត្រកូរ៉េខាងត្បូង លោក Yoo Yeong-ha ដោយផ្អែកលើការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងដូច្នេះថា លោក ហ្សេលេនស្គីប្រហែលជាសម្រេចចិត្តទម្លាយព័ត៌មានពីការផ្ទេរទាហានកូរ៉េខាងជើងជាឈ្លើយសឹកទាំង២នាក់ ដោយសង្ឃឹមថាការផ្ទេរពួកគេទៅកាន់កូរ៉េខាងត្បូងនឹងជំរុញឱ្យមានការគាំទ្រពីសាធារណជនក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីឱ្យទីក្រុងសេអ៊ូលផ្គត់ផ្គង់អាវុធ និងជំនួយនៅក្រោមទម្រង់ផ្សេងទៀតសម្រាប់អ៊ុយក្រែន។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងអ៊ុយក្រែនកំពុងតានតឹង បន្ទាប់ពីប្រធានាធិបតី លោក ហ្សេលេនស្គី បានប្រកាសឱ្យដឹងជាសាធារណៈពីការផ្ទេរទាហានកូរ៉េខាងជើងទាំង២នាក់ ទៅកាន់កូរ៉េខាងត្បូង អំឡុងថ្លែងសុន្ទរកថាទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន។ កូរ៉េខាងត្បូងបានចោទប្រកាន់ថាការទម្លាយព័ត៌មាននេះជាទង្វើបំពានលើកិច្ចព្រមព្រៀងដែលទីក្រុងសេអ៊ូល និងទីក្រុងកៀវបានឯកភាពគ្នារក្សាទុករឿងនេះជាការណ៍សម្ងាត់។ បើតាមកូរ៉េខាងត្បូង ការរក្សាទុកការផ្ទេរទាហានកូរ៉េខាងជើងជារឿងសម្ងាត់គឺ មានភាពចាំបាច់ដើម្បីការពារទាហានកូរ៉េខាងជើងទាំង២នាក់ និងក្រុមគ្រួសារសាច់ញាតិរបស់ពួកគេនៅកូរ៉េខាងជើង។ ប៉ុន្តែអ៊ុយក្រែនបានអះអាងថាមិនមានកិច្ចព្រមព្រៀងសម្ងាត់ របៀបនេះឡើយ។

កូរ៉េខាងត្បូងដែលជាប្រទេសផលិតអាវុធដ៏ធំមួយ បានប្រឈមមុខនឹងសម្ពាធពីបណ្ដាលោកខាងលិចមួយចំនួន និងទីក្រុងកៀវឱ្យបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន។ ប៉ុន្តែមកទល់ពេលនេះ សេអ៊ូល បានផ្តោតតែទៅលើការផ្ដល់ជំនួយដែលមិនមែនជាអាវុធអាចសម្លាប់ជីវិតមនុស្សទៅឱ្យអ៊ុយក្រែន ក្នុងនោះដូចជាបរិក្ខារដោះគ្រាប់មីន។​ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានប្រកាសផ្ដល់ជំនួយ ១០០លានដុល្លារសម្រាប់អ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូល NATO កាលពីខែកក្កដាកន្លងទៅ។ តែរដ្ឋាភិបាលរបស់លោកនៅតែអះអាងថាអាវុធអាចសម្លាប់ជីវិតមនុស្ស ត្រូវបានដកចេញពីកញ្ចប់ជំនួយនេះ៕