* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិនចោទតៃវ៉ាន់ថាកំពុងប្រមាថវីរជនដែលបានពលីជីវិត តាមរយៈការរិះគន់ជុំវិញប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទី២ (Video inside)

30-09-2026 14:09

(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានចោទប្រកាន់តៃវ៉ាន់ថា កំពុងប្រមាថដល់វីរជនដែលបានពលីជីវិត តាមរយៈការរិះគន់ការបកស្រាយរបស់ទីក្រុងប៉េកាំង អំពីប្រវត្តិសាស្រ្តកាលពីសង្គ្រាមលោកលើកទី២ ដោយនិយាយថា ការចោទសួររបស់​ទីក្រុងតៃប៉ិ គឺស្មើនឹងក្បត់ប្រវត្តិសាស្ត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រទេសចិនផ្តល់សារសំខាន់យ៉ាងខ្លាំងបំផុតចំពោះមរតកនៃសង្គ្រាមលោកលើកទី២ ដែលក្នុងអំឡុងពេលនៃការឈ្លានពានរបស់ជប៉ុន មានប្រជាជនចិនរាប់លាននាក់បានស្លាប់។ កាលពីសប្តាហ៍មុន ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីសម្ព័ន្ធភាពរវាងប្រទេសទាំង២ កាលពីសម័យនោះ អំឡុងពេលមេដឹកនាំទាំងពីរបើកកិច្ចប្រជុំកំពូលទ្វេភាគី នៅវ៉ាស៉ីនតោន។

ប៉ុន្តែទីក្រុងតៃប៉ិបាននិយាយថា ប្រទេសចិនដែលទីក្រុងប៉េកាំងកំពុងលើកសរសើរគឺជាចិនខុសហើយ ព្រោះរដ្ឋាភិបាលចិននៅពេលនោះ គឺសាធារណរដ្ឋចិន (Republic of China) ដែលបានប្រកៀកស្មាប្រយុទ្ធជាមួយក្រុមសម្ព័ន្ធមិត្ត The Allies ដែលរួមមានទាំងសហរដ្ឋអាមេរិក មិនមែនសាធារណរដ្ឋប្រជាមានិតចិន (People's Republic of China) បច្ចុប្បន្ននេះទេ។ រដ្ឋាភិបាលសាធារណរដ្ឋចិន បានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ កាលពីក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិល ហើយឈ្មោះផ្លូវការនេះ នៅតែត្រូវបានបន្តប្រើប្រាស់នៅតៃវ៉ាន់ រហូតមកដល់សព្វថ្ងៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងប៉េកាំង លោកស្រី Zhang Han អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បាននិយាយថា គណបក្ស DPP ដែលកំពុងកាន់អំណាចនៅតៃវ៉ាន់ កំពុងព្យាយាមបំភ្លៃប្រវត្តិសាស្ត្រសម័យសង្គ្រាមលោកលើកទី២។ លោកស្រីបានលើកឡើងដូច្នេះថា «នេះគឺជាការក្បត់ប្រវត្តិសាស្ត្រ ជាការប្រមាថដល់វីរជនដែលបានពលីជីវិត និងជាការក្បត់ប្រទេសជាតិ»។

ទីក្រុងប៉េកាំង អះអាងថា អំឡុងសង្គ្រាមលោកលើកទី២ កងកម្លាំងទាហានឈ្លបកុម្មុយនីស្ត បានដើរតួនាទីជាកម្លាំងស្នូល ក្នុងចលនាតស៊ូប្រយុទ្ធនៅប្រទេសចិន ហើយប្រវត្តិសាស្ត្រផ្លូវការរបស់ចិនភាគច្រើន គ្រាន់តែលើកឡើងដោយសង្ខេបប៉ុណ្ណោះ អំពីកងកម្លាំងសាធារណរដ្ឋចិន។ លោកស្រី Zhang បាននិយាយថា កងកម្លាំង Kuomintang ដែលជាគណបក្សកាន់អំណាចនៅចិននាពេលនោះ និងសព្វថ្ងៃជាបក្សប្រឆាំងធំបំផុតនៅតៃវ៉ាន់ បានប្រយុទ្ធជាមួយកងកម្លាំងជប៉ុន នៅសមរភូមិសំខាន់ៗក៏ពិតមែន ប៉ុន្តែកងកម្លាំងកុម្មុយនីស្ត គឺជាអ្នកដែលបានខំប្រឹងបើកសមរភូមិក្រោយយ៉ាងទូលំទូលាយ នៅពីក្រោយខ្សែបន្ទាត់របស់សត្រូវ។

លោកស្រី បានសង្កត់ធ្ងន់ដូច្នេះថា «ជ័យជម្នះក្នុងសង្គ្រាមតស៊ូប្រឆាំងចក្រពត្តិជប៉ុន គឺជាជ័យជម្នះរបស់ប្រជាជាតិទាំងមូល ហើយក៏ជាផ្នែកដ៏សំខាន់មួយ នៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងរបបហ្វាស៊ីសរបស់ពិភពលោកផងដែរ ដែលសមនឹងទទួលបានការគោរព និងចងចាំរួមគ្នាពីសំណាក់ប្រជាជននៅត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់»។ តៃវ៉ាន់ គឺជាដែនដីអាណានិគមមួយរបស់ជប៉ុន ចាប់តាំងពីឆ្នាំ១៨៩៥ ដល់ឆ្នាំ១៩៤៥ ហើយនៅចុងបញ្ចប់នៃសង្គ្រាម ដែនកោះនេះត្រូវបានប្រគល់ឱ្យរដ្ឋាភិបាលសាធារណរដ្ឋចិន ដែលបានគ្រប់គ្រងតៃវ៉ាន់ ក្រោមច្បាប់អាជ្ញាសឹករហូតដល់ឆ្នាំ១៩៨៧។ លោកស្រី Zhang បានបន្ថែមថា ជ័យជម្នះក្នុងសង្គ្រាម និងការដែលតៃវ៉ាន់ត្រូវបានយកមកវិញ គឺជា «កិត្តិយសរួមរបស់ប្រជាជន និងប្រជាជាតិចិន»។

គួរបញ្ជាក់ថា ជាយូរមកហើយ គណបក្ស DPP តែងលើកកម្ពស់អត្តសញ្ញាណ និងប្រវត្តិសាស្ត្រតៃវ៉ាន់ ដាច់ដោយឡែកពីប្រទេសចិន ហើយបដិសេធការអះអាងអធិបតេយ្យរបស់ទីក្រុងប៉េកាំង លើដែនកោះនេះ។ មេដឹកនាំតៃវ៉ាន់សព្វថ្ងៃ លោក Lai Ching-te ត្រូវបានរដ្ឋាភិបាលចិនបដិសេធមិនព្រមបើកកិច្ចសន្ទនាជាមួយ និងចាត់ទុកជាបុគ្គលបំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់៕