* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Mahathir អាយុ១០១ឆ្នាំ ចូលសម្រាកនៅមន្ទីរពេទ្យ ដើម្បីតាមដានសុខភាព ក្រោយភរិយាទើបទទួលមរណភាព (Video inside)

30-09-2026 16:23

(គូឡាឡាំពួ)៖ ការិយាល័យអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៉ី បានឱ្យដឹងថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ពីរថ្ងៃបន្ទាប់ពីភរិយារបស់លោក គឺលោកស្រី Siti Hasmah Mohamad Ali ទទួលមរណភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

លោក Mahathir ដែលមានអាយុ ១០១ឆ្នាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជំនាញផ្នែកបេះដូងរបស់រដ្ឋ ដែលស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួ កាលពីយប់ថ្ងៃអង្គារ ដើម្បីតាមដានសុខភាព ប៉ុន្តែហេតុផលនៃការចូលសម្រាកព្យាបាលនេះ មិនទាន់ច្បាស់លាស់នៅឡើយទេ ដោយត្រូវរង់ចាំការធ្វើរោគវិនិច្ឆ័យជាផ្លូវការ។ នេះបើតាមការបញ្ជាក់ពីជំនួយការរបស់លោក គឺលោក Sufi Yusoff។

លោក Mahathir ដែលបានដឹកនាំម៉ាឡេស៉ីអស់រយៈពេលជាង ២០ឆ្នាំ ក្នុងអាណត្តិពីរផ្សេងគ្នា ធ្លាប់មានបញ្ហាបេះដូង និងទទួលការវះកាត់តសរសៃឈាម។ លោកត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយចុងក្រោយបង្អស់គឺកាលពីខែមករា ដោយសារតែដួលបាក់ឆ្អឹងត្រគាក។

លោកស្រី Siti Hasmah ដែលជាគ្រូពេទ្យ និងជាអ្នកតស៊ូមតិផ្នែកសុខភាពសាធារណៈ និងបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក Mahathir អស់រយៈពេល ៧០ឆ្នាំនោះ បានទទួលមរណភាពកាលពីថ្ងៃចន្ទ ក្នុងអាយុ ១០០ឆ្នាំ។ លោក Mahathir បានបង្ហាញអារម្មណ៍សោកសៅយ៉ាងខ្លាំង ដោយនិយាយរៀបរាប់ទាំងទឹកភ្នែកទៅកាន់អតីតព្រះមហាក្សត្រថា លោកមិននឹកស្មានថា ភរិយារបស់គាត់ស្រាប់តែទទួលមរណភាពបែបនេះឡើយ៕