* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បទវិភាគ៖ ​តភ្ជាប់ជាមួយពិភពលោក​ដោយភាព​ឆ្លាតវៃ ​កសាងអនាគត​តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម៖ សង្កេតមើលពីប្រព័ន្ធអេកូឡូស៊ីបែបថ្មី​នៃ​ពាណិជ្ជកម្មឌីជីថល​របស់​ប្រទេស​ចិន​ តាមរយៈ​ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល

30-09-2026 17:05

(ប៉េកាំង)៖ ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល (GDT) លើកទី ​៥ ​ដែលមានរយៈពេលប្រាំថ្ងៃបាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី ​២៧ ​ខែ​កញ្ញា​នៅទីក្រុង ​Hangzhou ​ខេត្ត ​Zhejiang ​ប្រទេសចិន ​។ ​ក្នុង​ពិព័រណ៍​លើក​នេះ ​មានសហគ្រាសចំនួន ​២០០៨ ​បានចូលរួមការតាំងពិព័រណ៍​ដោយផ្ទាល់​ ដែល​បានទាក់ទាញអ្នកទស្សនាសរុបចំនួន ​៤២,៨ ​ម៉ឺននាក់ ​។ ​ពាណិជ្ជករ​ឯកទេស​ជាង ​៥ ​ម៉ឺន​នាក់​បានចូលរួម​និងបញ្ជាទិញទំនិញក្នុងអំឡុងពិព័រណ៍លើក​នេះ​ដែលបានកើនឡើង ​២០ ​ភាគ​រយ​បើប្រៀបធៀប​នឹងពិព័រណ៍លើក​មុន ​។ ​នៅពីក្រោយតួលេខទាំងនេះ​គឺជាការ​ផ្លាស់​ប្តូរ​យ៉ាង​ជ្រាល​ជ្រៅ​ នៃ​ពាណិជ្ជកម្មឌីជីថល​ដែលប្រែក្លាយពី"ការបង្ហាញ​គំនិត"​ទៅជា​"ការ​ជួ​ញ​ដូរ​ជាក់ស្តែង" ​។

ពីទម្រង់អាជីវកម្ម​​បែបថ្មី​ដូចជាសេវាកម្មថូខិន (Token) ជា​ដើម​​ដល់​ឧបករណ៍ឆ្លាតវៃ​ ដែល​រួម​បញ្ចូល​ទៅ​ក្នុង​ផលិតកម្ម​និង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​រហូតដល់​កិច្ចសហប្រតិបត្តិការ​អន្តរ​ជាតិ​ ដែល​ធ្វើ​ដំ​ណើ​រ​ឆ្លងកាត់ភ្នំ​និងសមុទ្រ ​។ល។ ​ក្នុងនាមជាវេទិកាសំខាន់​សម្រាប់​ជំរុញ​កិ​ច្ច​ស​ហប្រតិ​បត្តិ​ការ​ផ្នែកសេដ្ឋកិច្ចឌីជីថលសកល ​ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល​លើក​នេះ​បាន​បក​ស្រាយ​យ៉ាងរស់រវើក​នូវ​ខ្លឹមសារក្នុងយុគសម័យ​សម្រាប់​ជំរុញ​ការបើកទូលាយ ​ការ​ច្នៃ​ប្រឌិត​ថ្មី ​ការ​ផ្តល់​ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ​នៃ​ពាណិជ្ជកម្ម​ឌីជី​ថល​ដែលបាន​បំពេញបន្ថែម​នូវ​កម្លាំងចលករ​ដ៏​ផុលផុស​ សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​សកល​។

ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល​លើកនេះ​ធ្វើឡើងក្រោមប្រធានបទ ​"ការជួបជាមួយ​អនា​គត​នៃ ​AI ​នៅឯពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល"​ ដែលបានបង្ហាញពី​លក្ខណៈ​ពិ​សេស​នៃបញ្ញា​សិប្ប​និម្មិត ​។ ​សហគ្រាស ​AI ​ចំនួន ​៩៩៦ ​បានចូលរួមការតាំងពិព័រណ៍​ដែល​មាន​ចំនួន​ច្រើន​ជាង​ប្រហែលបីដង​ នៃ​ពិព័រណ៍​លើក​មុន​​ព្រមទាំង​បានបង្ហាញពី​សេណារីយ៉ូ​ប្រើ​ប្រាស់​កម្មវិធី ​AI ​ចំនួនជាង ​១០០ ​។ ​បច្ចេកវិទ្យា​ថ្មី​និងផលិតផលថ្មី​បាន​ធ្វើ​ឱ្យ​ទស្សនិ​ក​ជន​ទទួល​អារម្មណ៍​យ៉ាងជ្រាលជ្រៅថា ​បញ្ញាសិប្បនិម្មិត​កំពុង​រួមបញ្ចូលគ្នា​យ៉ាង​ជ្រាល​ជ្រៅ​ ទៅ​ក្នុង​គ្រប់​ដំណាក់កាល​នៃពាណិជ្ជកម្មឌីជីថល​ដែលបាន​បំពេញបន្ថែម​នូវ​កម្លាំង​រស់រវើក​ជា​បន្ត​បន្ទាប់​ សម្រាប់​ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលសកល​។

ខណៈពេលដែលសមត្ថភាព ​AI ​អាចត្រូវបានវាស់វែង​និងជួញដូរ ​ពាណិជ្ជកម្មឌីជីថល​ក៏​បាន​ត្រួស​ត្រាយ​លំហ​សហប្រតិបត្តិការ​កាន់តែទូលំទូលាយ​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ឌីជី​ថលដែរ ​។ ​ពិព័រណ៍លើក​នេះបានរៀបចំ​ជាលើកដំបូង​នូវ​ស្តង់​ពិព័រណ៍អំពី​អនាគត ​AI ​ក្រោម​ប្រធា​បទ​ "ថូខិន​(Token)" ​ដែល​បានដាក់តាំង​បង្ហាញ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​សេវា​កម្ម​ម៉ូដែល ​ចាប់ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​កម្លាំងគណនា​កុំព្យូធីង​ដល់​ម៉ូដែលធំ​សំខាន់ៗ ​ដែល​ផលិត​ដោយ​ប្រទេស​ចិន​ជា​ដើម​រហូតដល់​សេណារីយ៉ូកម្មវិធី​ដូចជា ​"AI+ពាណិជ្ជកម្ម​អន្តរ​ជា​តិ"​និង​"AI​+​វេជ្ជ​សាស្ត្រ ​"ជាដើម ​។

យោងតាម «របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល​សកល​ឆ្នាំ ​២០២៦ ​» ដែល​ចេ​ញ​ផ្សាយ​ដោយ​គណៈកម្មាធិ​ការរៀបចំពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ទំហំ​សរុបនៃការនាំចេញ​ពាណិជ្ជកម្មឌីជីថលសកល​នៅឆ្នាំ ​២០២៥ ​បាន​ឈា​ន​ដល់​៧,៧៥ ​ទ្រីលាន​ដុល្លារអាមេរិក​ដែលកើនឡើង ​៧,១ ​ភាគរយ​បើប្រៀបធៀប​នឹង​រយៈ​ពេ​ល​ដូចគ្នា​កាលពី​ឆ្នាំមុន ​។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ពាណិជ្ជកម្មឌីជីថល​បានក្លាយជា​កម្លាំង​ដ៏សំខាន់​សម្រាប់​ជំរុញ​កំណើ​ន​សេដ្ឋកិច្ចពិភពលោក ​។ ​ទិន្នន័យបាន​បង្ហាញថា ​ចាប់​ពី​ឆ្នាំ ​២០១៦ ​ដល់ឆ្នាំ ​២០២៥ ​ទំហំ​សរុបនៃការនាំចេញ-នាំចូលសេវាកម្មឌីជីថលូប​នីយ​កម្ម​របស់​ប្រទេសចិន​មាន​ការ​កើន​ឡើង​គិត​ជាមធ្យម​ក្នុង​មួយ​ឆ្នាំ​គឺ ​១១,២ ​ភាគរយ​ដែល​ខ្ពស់​ជាង​កម្រិត​មធ្យម​នៃ​សកល​លោក​ចំនួន ​១,៨ ​ភាគរយ ​។ ​ក្នុងនោះ ​ទំហំ​នាំ​ចេញ​នាំ​ចូល​ខាង​ប្រព័ន្ធ​ទូរគមនាគមន៍ ​កុំព្យូទ័រ​និង​សេ​វាកម្មព័ត៌មាន​បាន​កើន​ឡើង​​ពី ​៩៣,៧៣ ​ពាន់​លាន​ដុល្លារ​អាមេរិក​នា​ឆ្នាំ ​២០២០ ​ដល់ ​១៥៤,៥៣ ​ពាន់លានដុល្លារអាមេរិក ​អត្រា​កំណើន​គិតជា​មធ្យម​ក្នុងមួយឆ្នាំ​មានចំនួន​លើស​ពី ​១០ ​ភាគរយ ​។ ​ពាណិជ្ជកម្មឌីជីថល​មិនត្រឹមតែ​បាន​កាត់​បន្ថយ​ថ្លៃដើម​នៃការ​​ជួញដូរ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​បាន​ជំរុញការបង្កើត​កាលានុវត្ត​ភាព​អភិវឌ្ឍន៍​ថ្មីៗ​ផងដែរ​។

កិច្ចសហប្រតិបតិ្តការ​ប្រកបដោយ​ភាពបើកទូលាយ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ពិព័រណ៍​ពាណិជ្ជ​កម្ម​ឌីជីថលសកលជាប់​រហូត​មក ​។ ​ពិព័រណ៍​ពាណិជ្ជកម្ម​ឌីជីថលសកល​លើក​នេះ​មាន​ទំហំ​សរុប ​១ ​សែន​ ៧ ​ម៉ឺន​ម៉ែត្រការ៉េ ​ពាណិជ្ជករអន្តរជាតិដែល​ចូលរួម​ពិព័រណ៍​​មានចំនួន​លើស​ពី ​២០ ​ភាគរយ ​។ ​ប្រទេស​ម៉ាឡេស៊ី​និងហុងគ្រី​បាន​ធ្វើ​ជា​ប្រទេស​កិត្តិយស​ក្នុង​ពិព័រ​ណ៍​លើក​នេះ ​ហើយ​ចំនួន​ប្រតិភូ​​អន្តរជាតិ​ដែល​បាន​ចូល​រួម​ពិព័រណ៍ ​គឺ ​លើស​ពី​ចំនួន​សរុ​នៃ​ពិព័រណ៍​លើក​មុនៗ ​។ ​តំណាង​ដែល​មកពី​ប្រទេស​និងតំបន់​ចំនួន ​១២១ ​និង​អង្គការ​អន្តរ​ជាតិ​ចំនួន ​២៩ ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​និង​ពិគ្រោះពិភាក្សា​ជុំវិញ​ប្រធានបទ​ដូចជា ​ធុរកិច្ច​អេឡិច​ត្រូ​និក​ផ្លូវសូត្រ ​ទិន្នន័យ​ឆ្លង​ដែន​និង​ពាណិជ្ជកម្មបៃតង​ជាដើម។

ការផ្លាស់ប្តូររបស់ប្រទេសចិន​ដែល​ប្រែ​ក្លាយ​ពី ​អ្នកចូលរួម​ទៅជា​អ្នក​ឈាន​មុខគេ​​ក្នុង​វិស័យ​ពាណិជ្ជកម្មឌីជីថល ​។ ​នៅពេលអនាគត ​ស្រប​ពេល​ដែល​​យន្ត​ការ​កាន់តែច្រើន​ត្រូវ​បាន​អនុវត្ត ​​និងគម្រោងកាន់តែច្រើន​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ​ប្រ​ព័ន្ធ​អេកូឡូស៊ី​បែបថ្មី​នៃពាណិជ្ជកម្មឌីជីថល​ដែល​កាន់តែបើកទូលាយ ​ផ្តល់ផលប្រយោជន៍​ជា​ទូ​ទៅ​និង​កាន់តែ​មានសណ្តាប់ធ្នាប់​កំពុងចាប់ផ្តើមចេញដំណើរពី​ប្រទេសចិន​និង​ឆ្ពោះ​ទៅ​កាន់​ទូទាំង​ពិភព​លោក៕

វិទ្យុមិត្តភាពកម្ពុជាចិន