* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

BREAKING: ករណីប៉ុនប៉ង «ប្លន់» យន្តហោះដឹកអ្នកដំណើររបស់អ៉ីស្រាអែល ដែលមានគម្រោង «វាយប្រហារតាមរចនាបថ 9/11»

30-09-2026 18:54

(ទែលអាវីវ)៖ អ្នកបើកបរយន្តហោះត្រូវបានជនសង្ស័យ «ចាក់» បង្កហេតុការណ៍ភ្ញាក់ផ្អើលក្នុងជើងហោះហើរ Flydubai ដែលជាសញ្ញាប៉ុនប៉ង់ «ប្លន់»។

មន្ត្រីតំបន់ម្នាក់ដែលបានទទួលព័ត៌មានអំពីហេតុការណ៍នេះបានថ្លែងថា មានការប្រយុទ្ធគ្នាបានកើតឡើងនៅក្នុងកាប៊ីនយន្ដហោះ ហើយជាក់ស្ដែងពាក់ព័ន្ធ នឹងអ្នកបើកបរយន្តហោះ។ ករណីមានគម្រោង «វាយប្រហារតាមរចនាបថ 9/11»។

យន្តហោះដឹកអ្នកដំណើរ flydubai ហោះចេញពីឌូបៃ ទៅកាន់ប្រទេសអ៊ីស្រាអែល បានបង្ខំចិត្តចុះចតបន្ទាន់នៅអារ៉ាប៊ីសាអូឌីត ក្រោយពីឡុត ២ នាក់ឈ្លោះចាក់គ្នាក្នុងកាប៊ីន រហូតឈានដល់ការបញ្ជូនសញ្ញាអាសន្ន «ប្លន់យន្តហោះ»។​ នេះបើយោងតាមការចេញផ្សាយដោយ ទូរទស្សន៍​ NDTV។

ទិន្នន័យជើងហោះហើរ FZ1073 (ធុន Boeing 737 MAX 8) ដែលផ្ទុកអ្នកដំណើរអ៊ីស្រាអែលប្រមាណ ១៨០ នាក់ បានបង្ហាញថា យន្តហោះបានបញ្ជូនកូដអាសន្នទូទៅ 7700 មុននឹងប្ដូរទៅកូដ 7500 ដែលជាសញ្ញាព្រមានពីការ «ប្លន់យន្តហោះ» ធ្វើឱ្យយោធាអ៊ីស្រាអែល បញ្ជូនយន្តហោះចម្បាំងឡើងការពារលើផ្ទៃអាកាសភ្លាមៗ។

ទោះជាយ៉ាងណា សារព័ត៌មាន The Jerusalem Post និង The Times of Israel បានឱ្យដឹងថា ហេតុការណ៍នេះកើតចេញពីជម្លោះហិង្សារវាងពីឡុត ទាំងពីរនៅក្នុងបន្ទប់បញ្ជា ដោយពីឡុតម្នាក់បានយកកាំបិតបត់ចាក់លើពីឡុតម្នាក់ទៀត ហើយរបាយការណ៍ខ្លះថា ពីឡុតបង្កហេតុមានបំណងសម្លាប់ខ្លួន និងទម្លាក់យន្តហោះថែមទៀតផង។ ក្នុងពេលកើតហេតុ ពីឡុតបានចុចកូដប្លន់យន្តហោះនេះ អំឡុងពេលកំពុងប្រតាយប្រតប់គ្នា។

អ្នកដំណើរម្នាក់បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ ១៥ អ៊ីស្រាអែលថា អ្នកដំណើរបានឮសំឡេងស្រែកឡូឡាយ៉ាងខ្លាំង ហើយពេលទ្វារកាប៊ីនរបើកចេញ គេឃើញមានស្នាមឈាមនៅខាងក្នុង។ ឃើញសភាពមិនស្រួល អ្នកដំណើរ និងក្រុមយានិក បានស្ទុះចូលទៅជួយអន្តរាគមន៍ និងចាប់ឃាត់ខ្លួនពីឡុតបង្កហេតុបានសម្រេច។

គួរបញ្ជាក់ថា​ ក្រោយកើតហេតុ យន្តហោះបានចុះចតជាបន្ទាន់នៅមូលដ្ឋាន តាប៊ុក (Tabuk) ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយអ្នកដំណើរទាំងអស់គ្មាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ៕

ទស្សនាវិដេអូនៅក្នុង Channel CoolApp:

https://share.coolapp.com.kh/CQAAAGZyZXNobmV3cy312XiD5EOMvX6dehMWHhc