* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ត្រីឆ្លាម១ក្បាល ជាប់គាំងក្នុងព្រែកជីកនៅកូរ៉េខាងត្បូង ទាក់ទាញមនុស្ស ៦០ ម៉ឺននាក់ទៅមើល ខណៈការជួយសង្គ្រោះមិនទាន់ជោគជ័យ

30-09-2026 19:42

(សេអ៊ូល)៖ ត្រីឆ្លាម១ក្បាល ដែលជាប់គាំងក្នុងព្រែកជីកនៅកំពង់ផែប៊ូសាន (Busan) ប្រទេសកូរ៉េខាងត្បូង កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ខណៈមនុស្សប្រមាណ ៦០ ម៉ឺននាក់ បានសម្រុកទៅមើលវាក្នុងរយៈពេល ២ សប្តាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

គេប្រទះឃើញត្រីឆ្លាមប្រវែង ៣.៥ ម៉ែត្រនេះ ដំបូងក្នុងផ្លូវទឹកតូចចង្អៀតនៃកំពង់ផែខាងជើង (North Port) តាំងពីថ្ងៃទី១៨ ខែកញ្ញា។ ដោយឃើញវាមិនអាចហែលចេញទៅសមុទ្រវិញ អាជ្ញាធរបានព្យាយាមជួយសង្គ្រោះកាលពីថ្ងៃអង្គារ ដោយប្រើទូកបាញ់កម្លាំងទឹកពីក្រោយដើម្បីរុញវាចេញ តែមិនបានសម្រេចឡើយ ព្រោះវាហែលគេចចេញពីចរន្តទឹក។

កាសែត Chosun Daily បានឱ្យដឹងថា អាជ្ញាធរគ្រោងប្រើសំណាញ់ដើម្បីនាំផ្លូវវាចេញពីព្រែកជីកនៅថ្ងៃសុក្រនេះ។ ត្រីឆ្លាមពូជ Bronze Whaler នេះ បានក្លាយជាតារាល្បីនៅកូរ៉េខាងត្បូង ហើយថែមទាំងទទួលបានឈ្មោះហៅក្រៅថា «ប៊ូខាំងហ្គី (Bukangi)» ទៀតផង។

ក្នុងឱកាសឈប់សម្រាកបុណ្យឈូសក (Chuseok) រយៈពេល ៤ ថ្ងៃកាលពីចុងសប្តាហ៍មុន មនុស្សប្រមាណ ៤៨ ម៉ឺននាក់បានសម្រុកទៅលេងសួនកម្សាន្តមាត់ទឹកក្បែរកន្លែងត្រីឆ្លាមជាប់ ខណៈធម្មតាសួននេះមានភ្ញៀវត្រឹម ២,០០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ឃើញបែបនេះ រដ្ឋបាលក្រុងប៊ូសាន ថែមទាំងបានប្រកាសតែងតាំងត្រីឆ្លាម «Bukangi» ជាទូតសុឆន្ទៈកិត្តិយសរបស់ទីក្រុង បន្ទាប់ពីការស្ទង់មតិលើ Instagram ទទួលបានសំឡេងគាំទ្ររហូតដល់ ៩១% ៕