* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៊ី ព្រមានថា រោងចក្រផលិតអាវុធនៅអឺរ៉ុបដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាគោលដៅវាយប្រហារយោធារបស់ខ្លួន (Video inside)

30-09-2026 23:15

(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃពុធ បានព្រមានថា បណ្តារោងចក្រនៅអឺរ៉ុបដែលផលិតអាវុធផ្គត់ផ្គង់ឱ្យអ៊ុយក្រែន គឺជាគោលដៅយោធាស្របច្បាប់របស់រុស្ស៊ី ព្រមទាំងបានចោទប្រកាន់ប្រទេសនៅអឺរ៉ុបថា កំពុងចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានលើកឡើងបែបនេះ ពេលឆ្លើយតបនឹងសំណួរជុំវិញសេចក្តីរាយការណ៍ដែលថា ប្រទេសប៉ូឡូញត្រៀមបើករោងចក្រផលិតមីស៊ីលការពារដែនអាកាស Patriot សម្រាប់ផ្គត់ផ្គង់ដល់អ៊ុយក្រែន។ យ៉ាងណាក្ដី អង្គការណាតូ (NATO) និងប្រទេសអឺរ៉ុបជាច្រើន បានបញ្ជាក់ជំហររួចហើយថា ពួកគេនឹងបន្តធ្វើគ្រប់បែបយ៉ាងដើម្បីជួយអ៊ុយក្រែនក្នុងការទប់ទល់នឹងកងទ័ពរុស្ស៊ី ព្រមទាំងបាញ់ស្ទាក់ដ្រូន និងមីស៊ីល។

លោកស្រី Zakharova បានបញ្ជាក់ច្បាស់ៗថា៖ «រោងចក្រផលិតអាវុធនៅតាមប្រទេសអឺរ៉ុប ដែលផ្គត់ផ្គង់ឱ្យអ៊ុយក្រែន សុទ្ធតែជាគោលដៅយោធារបស់រុស្ស៊ី ហើយកុំគិតឱ្យសោះថា រោងចក្រយោធានៅក្រៅទឹកដីអ៊ុយក្រែន ដែលផលិតអាវុធឱ្យរដ្ឋាភិបាលក្រុងកៀវ នឹងមានសុវត្ថិភាពនោះ។ អ្នកណាដែលគិតបែបនេះ គឺយល់ច្រឡំទាំងស្រុង»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បណ្តាប្រទេសនៅអឺរ៉ុបមិនមែនគ្រាន់តែផ្ដល់ជំនួយធម្មតានោះទេ ប៉ុន្តែការបើករោងចក្រ និងសហការផលិតអាវុធ បានបង្ហាញយ៉ាងច្បាស់ថាពួកគេកំពុងចូលរួមក្នុងជម្លោះនេះយ៉ាងពេញទំហឹង ដែលទង្វើបែបនេះ មានតែរុញច្រានឱ្យសង្គ្រាមកាន់តែអូសបន្លាយពេលយូរ មិនអាចឆាប់បញ្ចប់ដូចអ្វីដែលអឺរ៉ុបគិតស្រមៃនោះឡើយ៕