* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ត្រាំ ចាត់ទុកការដកទ័ពចេញពីអ៉ីរ៉ាក់ ជាជ័យជម្នះមួយសម្រាប់សហរដ្ឋអាមេរិក (Video inside)

01-10-2026 09:13

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកការដកខ្លួនរបស់កងកម្លាំងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកពីប្រទេសអ៉ីរ៉ាក់ គឺជាជ័យជម្នះមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន បើទោះជាមានការព្រួយបារម្ភថាការដកកងទ័ពអាមេរិកអាចនឹងធ្វើឱ្យចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់កាន់តែឡើងចាងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងការបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ លោក ត្រាំបានគូសបញ្ជាក់ដូច្នេះថា «ថ្ងៃនេះជាជ័យជម្នះមួយសម្រាប់សហរដ្ឋអាមេរិក ជាជ័យជម្នះមួយសម្រាប់អ៉ីរ៉ាក់ និងជាជ័យជម្នះមួយលើពួក ISIS»។ លោក ត្រាំបន្ថែមថា «ក្នុងពេលបច្ចុប្បន្ន អ៉ីរ៉ាក់មានប្រធានាធិបតីដ៏អស្ចារ្យម្នាក់ ហើយខ្ញុំមានជម្រើសមួយថាតើត្រូវបន្តស្ថិតនៅ ឬក៏ចាកចេញ ប៉ុន្តែគ្មានអ្វីត្រូវសង្ស័យទៀតទេ គឺវាដល់ពេលហើយដែលសហរដ្ឋអាមេរិកត្រូវត្រឡប់ទៅផ្ទះវិញ»។

គួរបញ្ជាក់ថា កងកម្លាំងអាមេរិកបានដកខ្លួនចេញពីមូលដ្ឋានចុងក្រោយនៅអ៉ីរ៉ាក់ កាលពីថ្ងៃពុធ ជាការចាកចេញដែលត្រូវបានអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តចាត់ទុកជាជ័យជម្នះ ខណៈ ដែលពួកគេកំពុងមានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសនេះ និងជាទីដែលជនជាតិអាមេរិក ៤,៥០០នាក់ បានបាត់បង់ជីវិតអំឡុងពេលនៃសង្គ្រាមជាង ២ទសវត្សរ៍។

ទាហានអាមេរិកបានចូលឈ្លានពានអ៉ីរ៉ាក់ នៅឆ្នាំ២០០៣ ដើម្បីផ្ដួលរំលំមេដឹកនាំផ្តាច់ការ លោក Saddam Hussein ហើយបានបន្តកាន់កាប់ប្រទេសនេះ ដោយបង្កើតរដ្ឋាភិបាល និងដឹកនាំការប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមអស់រយៈពេលជាច្រើនឆ្នាំ មុនពេលមានដកកងទ័ពចេញនាចុងឆ្នាំ២០១១។ ៣ឆ្នាំក្រោយទាហានអាមេរិកបានត្រឡប់ទៅវិញ ដើម្បីជួយកងកម្លាំងអ៉ីរ៉ាក់ កម្ចាត់ក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងសង្គ្រាមធំមួយចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។ ជនជាតិអាមេរិកដែលបានស្លាប់ នៅក្នុងប្រតិបត្តិការចូលរំដោះប្រទេសអ៉ីរ៉ាក់ គឺមានចំនួនទ្វេរដង ធៀបនឹងចំនួនអ្នកស្លាប់ ក្នុងសង្គ្រាមស្រដៀងគ្នានៅអាហ្វហ្គានីស្ថាន ដែលបញ្ចប់ទៅដោយការដកកងទ័ពចេញយ៉ាងប្រផាប់ប្រភីងនាឆ្នាំ ២០២១៕