* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យកូរ៉េខាងជើងត្រឡប់ទៅរកកិច្ចសន្ទនា ក្រោយការផ្ទុះគ្រាប់មីននៅតំបន់ DMZ (Video inside)

01-10-2026 09:34

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ បានជំរុញឱ្យកូរ៉េខាងជើងត្រឡប់ទៅរកកិច្ចសន្ទនា មួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូងបានទាមទារការសូមទោសពីទីក្រុងព្យុងយ៉ាង ជុំវិញឧបទ្ទវហេតុផ្ទុះគ្រាប់មីននៅឯតំបន់ព្រំដែនគ្មានយោធា (DMZ) កាលពីពេលថ្មីៗនេះដែលបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសុន្ទរកថានាឱកាសប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូង លោក Lee Jae Myung បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសង្ឃឹមថាកូរ៉េខាងជើងនឹងចូលរួមជាមួយពួកយើងក្នុងពេលឥលូវ ដើម្បីស្ដារឡើងវិញនូវទំនុកចិត្ត និងការចាប់ផ្ដើមកិច្ចសន្ទនាឡើងវិញ បន្ទាប់ពីត្រូវបានផ្អាករយៈពេលជាយូរមកហើយ»។

ហេតុការណ៍ផ្ទុះគ្រាប់មីននៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២ កាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ បានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង៣នាក់ ក្នុងនោះមានម្នាក់ ដាច់ជើងម្ខាង។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kang Shin-chul បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថាក្រោយការស៊ើបអង្កេត កូរ៉េខាងត្បូងបានរកឃើញថា គ្រាប់មីនដែលផ្ទុះនៅឯតំបន់ព្រំដែនគ្មានយោធាកាលពីសប្ដាហ៍មុន គឺជាគ្រាប់មីនរបស់កូរ៉េខាងជើង។ តាមលោក Kang Shin-chul ការផ្ទុះគ្រាប់មីននេះជាទង្វើបំពានលើ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកូរ៉េទាំង ២ ហើយថាកូរ៉េខាងជើងជាអ្នកទទួលខុសត្រូវ។ នៅថ្ងៃពុធនេះដែរ យោធាកូរ៉េខាងត្បូងបានបន្តទាមទារឱ្យកូរ៉េខាងជើងសូមទោស ជុំវិញឧបទ្ទហេតុផ្ទុះគ្រាប់មីន។

ក៏ប៉ុន្តែជាប្រតិកម្មឆ្លើយតប ប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បាននិយាយកាលពីថ្ងៃពុធថាការចោទប្រកាន់របស់កូរ៉េខាងត្បូង គ្រាន់តែជាលេសមួយដើម្បីបង្ករឿងនយោបាយ និងយោធាប្រឆាំងនឹងកូរ៉េខាងជើងតែប៉ុណ្ណោះ៕