* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ព្រះអង្គម្ចាស់ MBS៖ អារ៉ាប៊ីសាអូឌីតប្ដេជ្ញាមិនធ្វើសម្បទានលើបញ្ហាសន្តិសុខជាតិ ខណៈហ៊ូទីជ្រើសរើសយកការបង្កចលាចល (Video inside)

01-10-2026 10:12

​(រីយ៉ាដ)៖ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman (MBS) បានប្ដេជ្ញាថានឹងមិនធ្វើសម្បទានលើបញ្ហាសន្តិសុខរបស់អារ៉ាប៊ីសាអូឌីតដាច់ខាត នៅចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី ដោយនិយាយថាក្រុមឧទ្ទាមនៅយ៉េមែនដែលមានអ៉ីរ៉ង់ជាមេកើយមួយនេះជ្រើសរើសយកការបង្កចលាចល ការបំផ្លិចបំផ្លាញ និងគំរាមកំហែងប្រជាជនយេម៉ែន និងប្រជាជនក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera។

ការកត់សម្គាល់បែបនេះរបស់ព្រះអង្គម្ចាស់ bin Salman ធ្វើឡើងកាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តំណាងឱ្យព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត King Salman អំឡុងសុន្ទរកថាបើកកិច្ចប្រជុំនៃក្រុមប្រឹក្សា Shura របស់អារ៉ាប៊ីសាអូឌីត។ តាមព្រះអង្គម្ចាស់រជ្ជទាយាទ ប្រទេសរបស់ព្រះអង្គនឹងមិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការឆ្លើយតប យ៉ាងខ្លាំងក្លាប្រឆាំងទៅនឹងរាល់ការគំរាមកំហែង ឬការវាយប្រហារដែលមានគោលដៅបំផ្លាញសន្តិសុខជាតិ។

ព្រះអង្គម្ចាស់ក៏បានលើកឡើងផងដែរថា កិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក (Mecca Joint Defence Agreement) ជាមួយតួកគីយ៉េ និងប៉ាគីស្ថាន ដែលត្រូវបាន ចុះហត្ថលេខាកាលពីខែសីហាកន្លងទៅ បានបង្ហាញពីឆន្ទៈរបស់មេដឹកនាំអារ៉ាប៊ីសាអូឌីត ក្នុងការពង្រឹងស្ថិរភាពក្នុងតំបន់ និងការពារតំបន់ពីផលវិបាក ឬគ្រោះថ្នាក់ ដែលកើតចេញពីភាពតានតឹង និងជម្លោះ ក៏ដូចជាសម្របសម្រួលកិច្ចប្រឹងប្រែងនានា។

បើតាមព្រះអង្គម្ចាស់ MBS អារ៉ាប៊ីសាអូឌីតកំពុងប្រឹងប្រែងស្វែងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹង និងគាំទ្រដល់កិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយការទូត តែនឹងមិនធ្វើសម្បទានដាច់ខាតពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ៕