* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក Netanyahu និងលោក Modi កោតសរសើរពីឡុតឥណ្ឌា flydubai ជាវីរបុរស

01-10-2026 11:04

(Reuters)៖ មេដឹកនាំអ៉ីស្រាអែល និងឥណ្ឌាបានកោតសរសើរពីឡុតឥណ្ឌាម្នាក់ លោក Smit Machchhar ជាវីរបុរសសម្រាប់ការជួយសង្រ្គោះជីវិតអ្នកដំណើរ បន្ទាប់ពីរូបលោកត្រូវបានមិត្តរួមការងារចាក់ឱ្យរងរបួស នៅក្នុងអ្វីដែលគេសង្ស័យថាជាការប៉ុនប៉ងធ្វើឱ្យ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ flydubai ធ្លាក់កាលពីថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្ត្រីអ៉ីស្រាអែលបាននិយាយថាអ្នកដំណើរនៅលើជើងហោះហើរខាងលើបានធ្វើដំណើរទៅដល់អ៉ីស្រាអែលដោយសុវត្ថិភាព កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីអ្នកដំណើរ និងបុគ្គលិកធ្វើការនៅលើយន្ដហោះបានបញ្ឈប់ការប៉ុនប៉ុនរបស់ពីឡុតម្នាក់ទៀតដែលចង់ធ្វើឱ្យ យន្ដហោះនេះធ្លាក់។ ការប្រវាយប្រតប់គ្នាបានកើតឡើងនៅពេលលោក Smit Machchhar ត្រូវបានមិត្តរួមការងារជាសហពីឡុតរបស់លោកចាក់ឱ្យរងរបួស និងព្យាយាមបើកយន្ដហោះធ្លាក់ចុះ នៅត្រឹមរយៈកម្ពស់ ៤,២៦៧ម៉ែត្រ ក្នុងរយៈពេលមិនដល់៣០វិនាទី។

អ្នកនាំពាក្យម្នាក់របស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ Reuters ថាលោក Machchhar ដែលប្រឡាក់ដោយឈាមបានព្យាយាមបើកទ្វារកាប៊ីនរបស់ពីឡុតយន្ដហោះដែលនេះបានអនុញ្ញាតឱ្យអ្នកដំណើរ និងបុគ្គលិកអាចបញ្ឈប់សកម្មភាពរបស់ពីឡុតម្នាក់ទៀតនោះ។ ជាសំណាងល្អ មានពីឡុត ២នាក់ទៀតរបស់ក្រុមហ៊ុន flydubai ជិះនៅលើយន្ដហោះនោះដែរ បានបញ្ជាយន្ដហោះឱ្យចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានក្នុងទីក្រុង Tabuk ប្រទេសអារ៉ាប៊ីសាអូឌីត។ «លោក (Machchhar) បានជួយសង្រ្គោះជីវិតមនុស្ស ១៧៤នាក់ ក្នុងនោះរួមមានទាំងពលរដ្ឋអ៉ីស្រាអែល និងជនជាតិដទៃទៀត»។ នេះជាការគូសបញ្ជាក់របស់លោក Netanyahu ក្នុងការបង្ហោះមួយ លើបណ្ដាញទំនាក់ទំនងសង្គម X។

ដោយឡែក ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី Narendra Modi ​ក៏បានកោតសរសើរ លោក Machchhar ផងដែរដោយចាត់ទុកជាវីរបុរស។

គួរបញ្ជាក់ថា មូលហេតុនៅពីក្រោយហេតុការណ៍ចាក់គ្នារវាងពីឡុតនៅលើយន្ដហោះខាងលើមិនទាន់មានការបញ្ជាកឱ្យច្បាស់ទេ ខណៈក្រុមហ៊ុន Flydubai បានគូសបញ្ជាក់ថាមូលហេតុនៅពីក្រោយហេតុការណ៍នេះមិនទាន់ដឹងច្បាស់ឡើយទេ និងព្រមានប្រឆាំងនឹងការសន្និដ្ឋានលឿនពេក។ Flydubai បានសម្រេចចិត្តផ្អាកជើងហោះហើរទៅនិងមកអ៉ីស្រាអែលជាបណ្ដោះអាសន្ន ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង។ ប៉ុន្តែ លោក Netanyahu បាននិយាយថាព្រឹត្តិការណ៍ដែលបានកើតឡើងគឺជាឧបទ្ទហេតុសន្តិសុខធ្ងន់ធ្ងរ ហើយអាជ្ញាធរអារ៉ាប៊ីសាអូឌីតនឹងសួរចម្លើយសហពីឡុតនៃជើងហោះហើរ flydubai FZ1073 ដែលមានគោលដៅហោះហើរពីអេមីរ៉ាតអារ៉ាប់រួមឆ្ពោះទៅកាន់អ៉ីស្រាអែល៕