* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់សាទរការដកកងទ័ពអាមេរិកចេញពីអ៉ីរ៉ាក់ ថាជាជ័យជម្នះប្រវត្តិសាស្ត្រ ខណៈលោក ត្រាំ ចាត់ទុកវាជាជ័យជម្នះមួយសម្រាប់អាមេរិក (Video inside)

01-10-2026 15:37

(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ បានចេញមុខស្វាគមន៍ ការដកកងទ័ពអាមេរិកចេញពីប្រទេសអ៉ីរ៉ាក់ ដោយហៅវាថា ជាជ័យជម្នះប្រវត្តិសាស្ត្រមួយ និងអំពាវនាវឱ្យកងទ័ពអាមេរិក ចាកចេញពីតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

IRGC បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួនចេញផ្សាយថា «ឆ្មាំបដិវត្តន៍សូមអបអរសាទរ ដល់ប្រជាជាតិអ៉ីរ៉ាក់ដ៏មានមោទនភាព ក៏ដូចជាដល់រណសិរ្សរួបរួមនៃចលនាតស៊ូអ៉ីស្លាម និងអ្នកប្រយុទ្ធបដិវត្តន៍នៃពិភពអ៉ីស្លាម សម្រាប់ជ័យជម្នះប្រវត្តិសាស្ត្រនេះ»។

កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមយោធាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានដាក់ពង្រាយកងកម្លាំងទៅកាន់អ៉ីរ៉ាក់និងស៊ីរី កាលពីឆ្នាំ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងក្រុមភេរវករ ISIS បានបញ្ចប់បេសកកម្មរបស់ខ្លួនជាផ្លូវការ និងដកកងកម្លាំងចេញទៅវិញ។ ក្រុម ISIS ដែលធ្លាប់កាន់កាប់ទឹកដីមួយភាគធំនៅក្នុងប្រទេសទាំងពីរ និងបានប្រព្រឹត្តសកម្មភាពសម្លាប់រង្គាល និងអំពើឃោរឃៅជាច្រើន ត្រូវបានផ្តួលរំលំនៅអ៉ីរ៉ាក់ កាលពីក្នុងឆ្នាំ២០១៧ និងនៅស៊ីរីក្នុងឆ្នាំ២០១៩។ ប៉ុន្តែកងកម្លាំងរបស់ក្រុមចម្រុះ នៅតែបន្តរក្សាវត្តមាន ដើម្បីប្រយុទ្ធប្រឆាំងនឹង សមាជិករបស់ក្រុម ISIS ដែលនៅសេសសល់។

សេចក្តីថ្លែងការណ៍របស់ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាននិយាយថា «សហរដ្ឋអាមេរិកត្រូវតែចាកចេញពីតំបន់មជ្ឈិមបូព៌ា ហើយប្រគល់ការគ្រប់គ្រងសន្តិសុខ ឱ្យប្រទេសនានានៅក្នុងតំបន់ផ្ទាល់វិញ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «រយៈពេលពីរទសវត្សរ៍នៃការត្រួតត្រា បានបង្ហាញឱ្យឃើញថា វត្តមានរបស់សហរដ្ឋអាមេរិក មិនបាននាំមកនូវសន្តិសុខឡើយ ផ្ទុយទៅវិញ វាជាប្រភពនៃអសន្តិសុខ អំពើភេរវកម្ម និងអស្ថិរភាពនៅអាស៊ីខាងលិច (មជ្ឈិមបូព៌ា)»។

ទីក្រុងបាដាដ និងទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាកាលពីឆ្នាំ២០២៤ ដើម្បីបញ្ចប់បេសកកម្មរបស់ក្រុមយោធាចម្រុះ ហើយកងកម្លាំងរបស់ក្រុមយោធានេះ បានចាប់ផ្តើមដកចេញជាបន្តបន្ទាប់ ពីមូលដ្ឋាននានាទូទាំងប្រទេស ដោយកំណត់វត្តមានរបស់ខ្លួន នៅត្រឹមតំបន់ស្វយ័ត Kurdistan នៅភាគខាងជើងប្រទេសអ៉ីរ៉ាក់។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលអ៉ីរ៉ាក់ បាននិយាយថា ការដកកងកម្លាំងរបស់ក្រុមយោធាចម្រុះដឹកនាំដោយអាមេរិក នឹងលុបចោលលេស ដែលចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលគាំទ្រដោយអ៉ីរ៉ង់ បានប្រើប្រាស់ដើម្បីបន្តរក្សាការកាន់កាប់អាវុធរបស់ពួកគេ។ នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក Ali al-Zaidi បានប្រកាសកំណត់យកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទថ្មី សម្រាប់ក្រុមប្រដាប់អាវុធទាំងអស់ ប្រគល់អាវុធរបស់ពួកគេមកឱ្យរដ្ឋ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានប្រកាសចាត់ទុកដែរថា ការដកខ្លួនរបស់កងកម្លាំងយោធាចម្រុះ ដឹកនាំដោយអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់ គឺជាជ័យជម្នះមួយសម្រាប់ទីក្រុងវ៉ាស៉ីនតោន បើទោះជាមានការព្រួយបារម្ភថា ការដកកងទ័ពអាមេរិកអាចនឹងធ្វើឱ្យ ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់កាន់តែឡើងចាងក៏ដោយ៕