* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាមេរិក ប្រកាសដាក់ទណ្ឌកម្មលើវិស័យរថយន្ត និងផ្លូវដែករបស់អ៉ីរ៉ង់ ខណៈការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់កំពុងរាំងស្ទះដល់ផ្លូវនាវាចរណ៍ (Video inside)

02-10-2026 09:02

(វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១​ ខែតុលា ឆ្នាំ២០២៦ ថារដ្ឋបាលលោក ត្រាំ បានដាក់ទណ្ឌកម្មលើវិស័យផ្លូវដែក និងវិស័យរថយន្តរបស់អ៉ីរ៉ង់ ព្រមទាំងក្រុមហ៊ុនបរទេសដែលជាអ្នកផ្គត់ផ្គង់ដល់អ៉ីរ៉ង់នៅក្នុងវិស័យនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទណ្ឌកម្មលើវិស័យថ្មីនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ហៅថាប្រតិបត្តិការផ្តាច់ផ្លូវសេដ្ឋកិច្ច «Operation Economic Outcast» ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២៤ ខែសីហា ក្នុងគោលដៅកាត់ផ្តាច់លំហូរហិរញ្ញវត្ថុរបស់ទីក្រុងតេហេរ៉ង់ សម្រាប់យកមកធ្វើសង្គ្រាម ផលិតមីស៉ីល ការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណេត និងសម្រាប់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ RGC។

ទណ្ឌកម្មកំណត់គោលដៅលើក្រុមហ៊ុន Iran Khodro (IKCO) និងក្រុមហ៊ុន SAIPA Iranian Automobile Manufacturing (SAIPA)។ តាមក្រសួងហិរញ្ញវត្ថុអាមេរិក ក្រុមហ៊ុនទាំងពីរនេះគ្របដណ្តប់លើចំណែកទីផ្សាររថយន្តក្នុងស្រុករបស់ប្រទេសអ៉ីរ៉ង់ជាង ៩០ភាគរយ។ ទន្ទឹមនេះក្រសួងបានដាក់បញ្ចូលក្រុមហ៊ុនផ្លូវដែករបស់រដ្ឋអ៉ីរ៉ង់ (Islamic Republic of Iran Railway Company) ដែលផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ក្រុមហ៊ុនរថភ្លើងដឹកអ្នកដំណើរ Raja (Raja Passenger Trains Company) និងក្រុមហ៊ុន Sherkat-E Rah Ahan-E Khamle-O-Naghle ដែលត្រូវបានចាត់ទុកជាក្រុមហ៊ុនឯកជនឈានមុខគេមួយក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវដែករបស់អ៉ីរ៉ង់ ទៅក្នុងបញ្ជីទណ្ឌកម្ម។ វិធានការដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍របស់សហរដ្ឋអាមេរិក ក៏នឹងកំណត់គោលដៅផងដែរ លើក្រុមហ៊ុនបរទេសនៅក្នុងប្រទេសឥណ្ឌូណេស៉ី អេមីរ៉ាតអារ៉ាប់រួម និងតួកគីយ៉េ ដែលផ្គត់ផ្គង់ដល់ឧស្សាហកម្មរថយន្តរបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ដោយកងកម្លាំងអាមេរិក បានបង្ខំឱ្យទីក្រុងតេហេរ៉ង់ពឹងផ្អែកកាន់តែខ្លាំង លើមធ្យោបាយដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវដែក សម្រាប់ការដឹកជញ្ជូនប្រេង ជីគីមី សារធាតុគីមី និងទំនិញផ្សេងៗទៀត។ វិធានការថ្មីនេះនឹងបន្ថែមសម្ពាធសេដ្ឋកិច្ចលើអ៉ីរ៉ង់ រាប់ចាប់ពីផ្លូវគោកដល់ផ្លូវទឹក បន្ទាប់ពីការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ ធ្វើឱ្យការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវកាត់ផ្តាច់។ ប៉ុន្តែអ្នកវិភាគម្នាក់បានលើកឡើងថា ការពង្រីកទណ្ឌកម្មអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនអ៉ីរ៉ង់ទូទៅ៕