* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន សង្ឃឹមថានឹងអាចដោះស្រាយការយល់ច្រឡំ ជាមួយកូរ៉េខាងត្បូង (Video inside)

02-10-2026 10:29

(កៀវ)៖ ដោយស្រង់សម្តីរដ្ឋមន្ត្រីការបរទេស លោក Andrii Sybiha ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថា អ៊ុយក្រែនកំពុងព្យាយាមដោះស្រាយបញ្ហាទាស់ទែងជាមួយកូរ៉េខាងត្បូង ជុំវិញការប្រកាសជាសាធារណៈ របស់ទីក្រុងកៀវអំពីការបញ្ជូនទាហានកូរ៉េខាងជើងពីរនាក់ ដែលត្រូវបានចាប់ជាឈ្លើយសឹកក្នុងសង្គ្រាមជាមួយរុស្ស៊ី ទៅកាន់កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបក្នុងពេលថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុនថា អ្នកទោសសង្រ្គាមទាំងពីរនាក់​ ត្រូវបានបញ្ជូនទៅកាន់កូរ៉េខាងត្បូង ជាហេតុនាំធ្វើឱ្យទីក្រុងសេអ៊ូលខឹងសម្បារ ដោយសារកូរ៉េខាងត្បូងរំពឹងថា ការបញ្ជូននេះនឹងត្រូវរក្សាជាការសម្ងាត់។

លោក Sybiha បានប្រាប់អ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍មួយដូច្នេះថា «ខ្ញុំមិនចង់ហៅរឿងនេះ ថាជាឧប្បត្តិហេតុនោះទេ។ ចូរយើងនិយាយថា វាជាការយល់ច្រឡំផ្នែកការទូត។ ខ្ញុំពិតជាសង្ឃឹមថា ស្ថានការណ៍នេះនឹងត្រូវបានដោះស្រាយក្នុងពេលដ៏ខ្លីខាងមុខ ហើយយើងកំពុងធ្វើការលើបញ្ហានេះ។ សម្រាប់យើង កូរ៉េខាងត្បូងគឺជាប្រទេសដ៏សំខាន់មួយ។ ហើយខ្ញុំពិតជាសង្ឃឹមថា នឹងមានវឌ្ឍនភាពទៅមុខ ការបន្តកិច្ចសហប្រតិបត្តិការ និងលទ្ធផលជាក់ស្តែង សម្រាប់អ្វីដែលយើងកំពុងសម្រេចបានជាមួយពួកគេ»។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ បានទាមទារឱ្យអ៊ុយក្រែនផ្តល់ការបកស្រាយ និងសុំទោសចំពោះការទម្លាយព័ត៌មាន អំពីការបញ្ជូនអ្នកទោសខាងលើ ហើយបាននិយាយថា អ៊ុយក្រែនក៏បានអះអាងទាំងមិនពិតដែរថា ភាគីទាំងពីរមិនបានព្រមព្រៀងគ្នារក្សាការបញ្ជូននេះ ជាការសម្ងាត់នោះទេ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៅទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូងបានព្យាយាមរក្សាការផ្ទេរឈ្លើយសឹកនេះជាការសម្ងាត់ ដោយសារមានក្តីបារម្ភផ្នែកសន្តិសុខ ការទូត និងមនុស្សធម៌ រួមទាំងសុវត្ថិភាពរបស់អ្នកទោស និងក្រុមគ្រួសាររបស់ពួកគេ។

គួរបញ្ជាក់ថា អ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើងទាំងពីរនាក់ កាលពីខែមករា ឆ្នាំ២០២៥ ដែលជាទាហានកូរ៉េខាងជើងដំបូងគេ ដែលត្រូវបានចាប់ខ្លួនទាំងរស់ គិតចាប់តាំងពីទីក្រុងព្យុងយ៉ាងចូលរួមក្នុងសង្គ្រាម នៅឆ្នាំ២០២៤ ដើម្បីជួយរុស្ស៊ី។ កូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៊ី ដែលរួមមានទាំងកិច្ចព្រមព្រៀងជួយការពារគ្នាទៅវិញទៅមក ហើយបានបញ្ជូនទាហានប្រមាណ ១៤ ០០០នាក់ ទៅជួយទីក្រុងមូស្គូប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន នៅតំបន់ Kursk របស់រុស្ស៊ី។ លោក ហ្សេលេនស្គី បាននិយាយក្នុងសប្តាហ៍នេះថា ទាហានកូរ៉េខាងជើងជាង ៨០០០នាក់នៅតែស្ថិតក្នុងប្រទេសរុស្ស៊ី ហើយទាហាន ១០ ០០០នាក់ទៀត កំពុងទទួលការហ្វឹកហ្វឺនសម្រាប់ការដាក់ពង្រាយបន្ថែម នាពេលអនាគត៕