* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាមេរិកប្រកាសកិច្ចសន្យាតម្លៃ ២៤,៤ពាន់លានដុល្លារ ដើម្បីពន្លឿនការផលិតមីស៊ីល (Video inside)

02-10-2026 11:11

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ បានប្រកាសផ្តល់កិច្ចសន្យាតម្លៃ ២៤,៤ ពាន់លានដុល្លារ ដល់ក្រុមហ៊ុន Raytheon ដើម្បីពន្លឿនការផលិតមីស៊ីល SM-6 ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបំពេញស្តុកគ្រាប់មីស៊ីល និងគ្រាប់សព្វាវុធដទៃទៀតឡើងវិញ បន្ទាប់ពីពួកវាត្រូវបានប្រើប្រាស់ក្នុងបរិមាណដ៏ច្រើន ក្នុងសង្គ្រាមជាមួយអ៉ីរ៉ង់។ នេះប​ើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មន្ទីរបញ្ចកោណ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា មីស៊ីលទាំងនេះគឺជា «គ្រាប់អាវុធដ៏សំខាន់សម្រាប់សង្គ្រាមប្រឆាំងគោលដៅ នៅលើអាកាស និងលើផ្ទៃសមុទ្រ»។ មន្ទីរបញ្ចកោណបានបន្ថែមថា កិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំនេះ ដែលមានជម្រើសបន្ថែមរយៈពេល ២ឆ្នាំទៀត នឹងជំរុញការផលិតឱ្យកាន់តែឆាប់រហ័សជាងមុន។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ «ផ្តល់ឱ្យឧស្សាហកម្មការពារជាតិ នូវភាពច្បាស់លាស់ក្នុងរយៈពេលវែងដែលចាំបាច់ ដើម្បីពង្រីកសមត្ថភាពកម្លាំងពលកម្ម និងធានាខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗ»។

រហូតមកទល់ពេលនេះ ប្រធានាធិបតី ដូណាល់ ត្រាំ ហាក់ដូចជាមិនខ្វាយខ្វល់ឡើយ អំពីសំណួរជុំវិញផលប៉ះពាល់ធ្ងន់ធ្ងរ ដែលសង្គ្រាមជាមួយអ៉ីរ៉ង់ បានបង្កឡើងចំពោះស្តុកគ្រាប់សព្វាវុធរបស់យោធាអាមេរិក។ សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានរួមគ្នាបំផ្ទុះសង្គ្រាមប្រឆាំងប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

យ៉ាងណាមិញ អគ្គាធិការនៃក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីខែកញ្ញាថា ការប្រើប្រាស់គ្រាប់សព្វាវុធក្នុងប្រតិបត្តិការ Epic Fury ដែលសំដៅលើសង្រ្គាមនៅអ៉ីរ៉ង់ បានបង្កជាបញ្ហាខ្វះខាតស្តុកគ្រាប់ជាយុទ្ធសាស្រ្ត និងបង្ហាញឱ្យឃើញពីចំណុចរាំងស្ទះ នៅក្នុងមូលដ្ឋានឧស្សាហកម្ម សម្រាប់ការផ្គត់ផ្គង់គ្រាប់អាវុធឡើងវិញ។ រីឯរបាយការណ៍មួយ របស់ការិយាល័យ Congressional Budget Office ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា ក៏បានលើកឡើងពីផលប៉ះពាល់លើស្តុកគ្រាប់ប្រព័ន្ធការពារមីស៊ីល ដែលនឹងធ្វើឱ្យអាមេរិក មានស្តុកមីស៊ីលបាញ់ស្ទាក់ ស្ថិតក្រោមបរិមាណថយចុះ សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខផងដែរ។

គួរបញ្ជាក់ថា រយៈពេលជាង៧ខែ បន្ទាប់ពីការវាយប្រហារដំបូងរបស់អាមេរិកនិងអ៉ីស្រាអែល លើប្រទេសអ៉ីរ៉ង់ ទីក្រុងតេហេរ៉ង់ នាពេលនេះនៅតែបន្តគ្រប់គ្រងច្រកសមុទ្រ Hormuz ដ៏សំខាន់ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងបន្តបិទខ្ទប់កំពង់ផែរបស់អ៉ីរ៉ង់។ កាសែត Wall Street Journal នាពេលថ្មីៗនេះបានរាយការណ៍ថា លោក ត្រាំ បានប្រាប់ក្រុមមន្រ្តីជំនិតរបស់លោកថា លោករំពឹងនឹងចាប់ផ្តើមការទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ឡើងវិញ នៅចុងខែវិច្ឆិកា ដែលអាចនឹងនាំឱ្យមានការវាយប្រហារបន្ថែមពីអ៉ីរ៉ង់ ក៏ដូចជាការប្រើប្រាស់គ្រាប់សព្វាវុធរបស់អាមេរិក កាន់តែច្រើនថែមទៀត៕