* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងត្បូងព្រមានចាត់វិធានការបន្ថែម បើអ៊ុយក្រែននៅតែមិនព្រមសុំទោសជាសាធារណៈ (Video inside)

02-10-2026 11:48

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ថា ទីក្រុងសេអ៊ូលនឹងចាត់វិធានការបន្ថែម ប្រសិនបើអ៊ុយក្រែន បន្តបដិសេធសុំទោសជាសាធារណៈ ជុំវិញអ្វីដែលលោកហៅថា ការទម្លាយព័ត៌មានដោយឯកតោភាគី អំពីការបញ្ជូនអ្នកទោសសង្គ្រាមកូរ៉េខាងជើង មកកាន់កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបឱ្យដឹងកាលពីសប្តាហ៍មុនថា ប្រទេសរបស់លោក បានបញ្ជូនទាហានកូរ៉េខាងជើងពីរនាក់មកកាន់កូរ៉េខាងត្បូង ដោយលោកបាននិយាយថា ពួកគេ «មិនងាយស្រួលចាប់បានទាំងរស់នោះទេ»។

ប៉ុន្មានម៉ោងបន្ទាប់ពីសុន្ទរកថារបស់លោក ហ្សេលេនស្គី នៅអង្គការសហប្រជាជាតិ លោក Lee បានបង្ហាញការខកចិត្តជាខ្លាំង ខណៈទីក្រុងសេអ៊ូលបានអះអាងថា ការរក្សាការសម្ងាត់អំពីរឿងនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីការពារគ្រួសារសាច់ញាតិ របស់អ្នកទោសសង្គ្រាម ពីផលវិបាកណាមួយនៅក្នុងប្រទេសកូរ៉េខាងជើង។ ក្រោយមក ទីក្រុងសេអ៊ូលបានទាមទារឱ្យអ៊ុយក្រែន សុំទោសជាផ្លូវការ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា «ប្រសិនបើអ៊ុយក្រែននៅតែបន្តបដិសេធទទួលស្គាល់ការពិត និងមិនព្រមសុំទោសជាសាធារណៈ យើងនឹងចាត់វិធានការបន្ថែម»។ លោកបានចោទប្រកាន់ទីក្រុងកៀវថា បានធ្វើឱ្យលោកមើលទៅ ដូចជា «មនុស្សកុហក»។ លោក Lee បានបង្ហោះលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «នេះជាបញ្ហាពាក់ព័ន្ធនឹងសេចក្តីថ្លៃថ្នូរ របស់សាធារណរដ្ឋកូរ៉េ និងប្រជាជនកូរ៉េខាងត្បូង ហើយមិនអាចមើលរំលងបានដាច់ខាត»។

គួរបញ្ជាក់ថា លោក Lee បានសំដៅទៅលើបទសម្ភាសមួយរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន RBC-Ukraine និងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍។ លោក Sybiha បាននិយាយថា លោកមិនចង់ហៅរឿងនេះថាជាឧប្បត្តិហេតុទេ ហើយបានពិពណ៌នាវាជំនួសវិញថា ជាការយល់ច្រឡំផ្នែកការទូត។ លោកបានលើកឡើងដូច្នេះថា «កូរ៉េខាងត្បូងគឺជាប្រទេសសំខាន់មួយសម្រាប់យើង។ ហើយខ្ញុំពិតជាសង្ឃឹមថា នឹងមានវឌ្ឍនភាពទៅមុខ ការបន្តកិច្ចសហប្រតិបត្តិការ ព្រមទាំងលទ្ធផលជាក់ស្តែង សម្រាប់អ្វីដែលយើងពិតជាកំពុងព្យាយាមសម្រេចឱ្យបានជាមួយពួកគេ»៕