* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បង់ក្លាដែសព្រមានថា ការផ្ទុះជំងឺគ្រុនឈាមអាចកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីខែកញ្ញាដែលមានអ្នកស្លាប់ច្រើន (Video inside)

02-10-2026 13:35

(ដាក្កា)៖ បង់ក្លាដែសកំពុងឈានចូលខែតុលា ដោយប្រឈមមុខជាមួយការផ្ទុះជំងឺគ្រុនឈាមកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមានអ្នកស្លាប់កើនឡើងខ្ពស់ កាលពីខែកញ្ញាកន្លងទៅ។ អ្នកជំនាញបានព្រមានថា លក្ខខណ្ឌអាកាសធាតុ អាចជំរុញឱ្យជំងឺនេះបន្តរីករាលដាលកាន់តែខ្លាំង ហើយនឹងបង្កើនសម្ពាធលើមន្ទីរពេទ្យ ដែលកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំង ការផ្ទុះរាលដាលជំងឺកញ្ជ្រឹលដ៏ធ្ងន់ធ្ងរបំផុតនៅលើពិភពលោក រួចស្រាប់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦។

ការកើនឡើងជាថ្មីនៃជំងឺគ្រុនឈាមនេះ គឺបន្ទាប់ពីការផ្ទុះរាលដាលដ៏ប្រល័យបំផុតរបស់ប្រទេសបង់ក្លាដែស កាលពីក្នុងឆ្នាំ២០២៣ ហើយកំពុងបង្កើនសម្ពាធបន្ថែមទៀតលើប្រព័ន្ធសុខាភិបាល ដែលរងសម្ពាធពីការផ្ទុះជំងឺកញ្ជ្រឹល ដែលបានផ្តាច់ជីវិតកុមារជាង ១១០០នាក់ នៅក្នុងឆ្នាំនេះ។ អ្នកជំនាញបាននិយាយថា ភ្លៀងធ្លាក់នាពេលថ្មីៗ បូករួមជាមួយការប្រែប្រួលលំនាំអាកាសធាតុ អាចជួយឱ្យការចម្លងជំងឺគ្រុនឈាមបន្តរហូតដល់ខែតុលានេះ ដែលជាទម្លាប់គឺជាខែមួយក្នុងចំណោមខែ ដែលការឆ្លងជំងឺនេះ ជាទូទៅកើនឡើងដល់កម្រិតកំពូល។

អ្នកជំនាញបាននិយាយថា ការរីករាលដាលវត្តមានសត្វមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម នៅក្រៅទីក្រុងធំៗ បានប្រែក្លាយជំងឺនេះទៅជាបញ្ហាប្រឈមទូទាំងប្រទេស។ ពួកគេបានព្រមានថា ការបាញ់ថ្នាំសម្លាប់មូសតែមួយមុខ មិនគ្រប់គ្រាន់ទេ លុះត្រាតែប្រភពជម្រកបង្កាត់ពូជមូសទាំងនោះ ត្រូវបានកម្ចាត់ចោល។

គួរបញ្ជាក់ថា យោងតាមទិន្នន័យក្រសួងសុខាភិបាលបង់ក្លាដែស យ៉ាងហោច មនុស្ស២៤៥នាក់បានស្លាប់ និងអ្នកជំងឺគ្រុនឈាម ៧៩ ៦២០នាក់ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ គិតចាប់តាំងពីខែមករាមក។ ចំនួនអ្នកស្លាប់ កាលពីក្នុងខែកញ្ញា មា ១៤៨នាក់ ដែលកើនឡើងយ៉ាងខ្លាំងពី ៤៣នាក់ក្នុងខែសីហា និង៣៦នាក់ក្នុងខែកក្កដា។ កាលពីថ្ងៃពុធសប្តាហ៍នេះ មនុស្ស ៦នាក់ទៀតបានស្លាប់ ខណៈអ្នកជំងឺគ្រុនឈាមថ្មី ១៩៤៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានអ្នកជំងឺសរុប ៥៤៨៥នាក់ កំពុងទទួលការព្យាបាល នៅទូទាំងប្រទេស៕