* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តៃវ៉ាន់ ទទួលបានយន្តហោះចម្បាំងអាមេរិក F-16 ស៊េរីថ្មីបំផុត ពីរគ្រឿងដំបូង

02-10-2026 14:27

(តៃប៉ិ)៖ យន្តហោះចម្បាំងអាមេរិក F-16V Block 70 ស៊េរីថ្មីចំនួន ២គ្រឿងដំបូង ក្នុងចំណោមការបញ្ជាទិញសរុប ៦៦គ្រឿងកាលពីឆ្នាំ ២០១៩ បានមកដល់កោះតៃវ៉ាន់ថ្ងៃសុក្រនេះ បន្ទាប់ពីមានការពន្យារពេលអស់រយៈពេលជាច្រើនខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦។

F-16V Block 70 ដែលបានហោះហើរឆ្លងកាត់កោះ Hawaii និងកោះ Guam បានចុះចតនៅថ្ងៃត្រង់ ថ្ងៃសុក្រនេះ។ ការមកដល់ និងបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស Chihhang ក្នុងខេត្ត Taitung ដែលជាតំបន់ឆ្នេរភាគខាងកើតដែលមានភ្នំច្រើន កើតឡើងចំពេលមានការព្រួយបារម្ភនៅក្នុងកោះតៃវ៉ាន់ អំពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក ត្រាំ ពាក់ព័ន្ធការផ្គត់ផ្គង់អាវុធដល់ទីក្រុងតៃប៉ិ ទោះបីជាទីក្រុងវ៉ាស៉ីនតោនអះអាងថា គ្មានការផ្លាស់ប្តូរគោលនយោបាយណាមួយក៏ដោយ។

នៅឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានអនុម័តការលក់យន្តហោះចម្បាំង F-16V របស់ក្រុមហ៊ុន Lockheed Martin ទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃ ៨ ពាន់លានដុល្លារ ជាកិច្ចព្រមព្រៀងមួយនឹងធ្វើឱ្យចំនួនយន្តហោះ F-16 ដែលតៃវ៉ាន់មានសរុប កើនឡើងដល់ជាង ២០០គ្រឿង។ ប៉ុន្តែបញ្ហាផ្សេងៗ រួមទាំងបញ្ហាផ្នែក software បានធ្វើឱ្យការដឹកជញ្ជូនយន្តហោះទាំងនេះ មានភាពយឺតយ៉ាវ។

គួរបញ្ជាក់ថា តៃវ៉ាន់ កំពុងប្រឈមមុខនឹងសកម្មភាពយោធារបស់ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។ ការមកដល់នៃយន្តហោះនេះ នឹងជួយពង្រឹងកងទ័ពអាកាសតៃវ៉ាន់ ដែលត្រូវល្បាតតាមដានសកម្មភាពយោធារបស់ចិន ស្ទើរតែរៀងរាល់ថ្ងៃ៕