* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អតីតមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen នឹងទៅបំពេញទស្សនកិច្ចនៅអាមេរិក នាសប្តាហ៍ក្រោយ (Video inside)

02-10-2026 15:17

(តៃប៉ិ)៖ អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ថា លោកស្រី នឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ ដើម្បីថ្លែងសុន្ទរកថាក្នុងសន្និសីទសន្តិសុខមួយរបស់សាកលវិទ្យាល័យ Stanford។ វាជាលើកដំបូងបំផុត ដែលលោកស្រីធ្វើដំណើរទៅកាន់អាមេរិក ចាប់តាំងពីលោកស្រីចាកចេញពីតំណែងក្នុងឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកស្រី Tsai បានសរសេរនៅលើ Facebook ថា លោកស្រីនឹងចូលរួមសន្និសីទ Stanford DEFCON 2026 Technology & National Security Conference និងថ្លែងសុន្ទរកថាបើកកម្មវិធី។ ទោះមានការគ្រប់គ្រងដឹកនាំតាមបែបប្រជាធិបតេយ្យក៏ដោយ តៃវ៉ាន់ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់របស់ប្រទេសចិន ហើយចិនតែងតែប្រឆាំងជំទាស់ដាច់អហង្ការ ចំពោះការធ្វើដំណើរទៅក្រៅប្រទេសរបស់មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ រួមទាំងអតីតមេដឹកនាំ។ចាប់តាំងពីចាកចេញពីតំណែងមក លោកស្រី Tsai ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសមួយចំនួនរួចហើយ រួមមានព្រីតថេន (ចក្រភពអង់គ្លេស) បារាំង និងកាណាដា ជាដើម។

ចិនបានបដិសេធបើកកិច្ចសន្ទនាជាមួយលោកស្រី Tsai បន្ទាប់ពីលោកស្រី​ ជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់ដំបូង កាលពីក្នុងឆ្នាំ២០១៦ ហើយជាប់ឆ្នោតសាជាថ្មី ក្នុងឆ្នាំ២០២០ ដោយទីក្រុងប៉េកាំងចាត់ទុកលោកស្រី និងគណបក្ស Democratic Progressive Partyរបស់លោកស្រីថាជា «ក្រុមផ្តាច់ខ្លួន»។ ទីក្រុងប៉េកាំង ក៏បានបន្តបដិសេធមិននិយាយជាមួយអ្នកបន្តតំណែងរបស់លោកស្រីផងដែរ គឺមេដឹកនាំបច្ចុប្បន្ន លោក Lai Ching-te។

គួរបញ្ជាក់ថា លោក Lai មិនទាន់បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅឡើយទេ ក្រោមរដ្ឋបាលអាណត្តិទី២ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ អាមេរិកមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ក៏ពិតមែន ប៉ុន្តែជាខ្នងបង្អែកអន្តរជាតិធំបំផុតរបស់តៃវ៉ាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់។ រដ្ឋាភិបាលទីក្រុងតៃប៉ិ និយាយថា ខ្លួនមានសិទ្ធិធ្វើទំនាក់ទំនងជាមួយពិភពលោកខាងក្រៅ ហើយបដិសេធការអះអាងអធិបតេយ្យរបស់ទីក្រុងប៉េកាំង លើតៃវ៉ាន់៕