* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Reuters៖ មន្រ្តីរដ្ឋាភិបាលស៉ីរីនិងក្រុមហេសបូឡា បើកកិច្ចប្រជុំជាសម្ងាត់នៅក្នុងប្រទេសតួកគីយ៉េ (Video inside)

02-10-2026 16:26

(អង់ការ៉ា)៖ ប្រភពចំនួន៦ ដែលបានទទួលព័ត៌មានអំពីកិច្ចប្រជុំលើកដំបូង រវាងតំណាងរដ្ឋាភិបាលស៉ីរី និងក្រុមហេសបូឡានៅលីបង់ បានប្រាប់ Reuters ថាគូសត្រូវជាយូរមកហើយទាំងពីរនេះ បានជួបចរចាដោយផ្ទាល់នៅក្នុងប្រទេសតួកគី ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹង។

អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលក្រុមហេសបូឡាបានបញ្ជូនអ្នកប្រយុទ្ធទៅកាន់ស៉ីរី ដើម្បីគាំទ្ររដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Assad អំឡុងសង្គ្រាមស៉ីវិលនៅទីនោះ។ បើតាមប្រភពទាំង៦ ដែលបានឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ តំណាងក្រុមហេសបូឡា ព្រមទាំងមន្ត្រីផ្នែកស៉ើបការណ៍សម្ងាត់ និងមន្ត្រីក្រសួងការបរទេសរបស់ស៉ីរី ចូលរួមក្នុងកិច្ចប្រជុំតាមការអញ្ជើញរបស់ស្ថាប័នសន្តិសុខ និងស៉ើបការណ៍សម្ងាត់របស់តួកគីយ៉េ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង។

មន្រ្តីស៉ីរីម្នាក់បាននិយាយថា ភាគីទាំងពីរបានឯកភាពគ្នាបញ្ឈប់អរិភាពដាក់គ្នា ហើយមន្រ្តីស៉ីរីបានធានាដល់ហេសបូឡា ថានឹងមិនលូកដៃក្នុងបញ្ហារំសាយអាវុធរបស់ក្រុមនេះ នៅលីបង់ឡើយ។ ជាថ្នូរមកវិញ មន្ត្រីស៉ីរីបានស្នើឱ្យក្រុមហេសបូឡា ជួយទប់ស្កាត់ការប៉ុនប៉ងរត់ពន្ធឆ្លងព្រំដែន និងរំលាយបណ្តាញសម្ងាត់ដែលនៅសេសសល់របស់ខ្លួន ជាពិសេសនៅតំបន់ភាគខាងត្បូងប្រទេសស៉ីរី។

បន្ទាប់ពីការផ្សាយព័ត៌មាននេះ ការិយាល័យប្រធានាធិបតីតួកគីយ៉េ បានបដិសេធដោយលើកឡើងថា ការអះអាងអំពីជំនួបរវាងមន្ត្រីរដ្ឋាភិបាលស៉ីរី និងមន្ត្រីក្រុមហេសបូឡា នៅប្រទេសតួកគីយ៉េនោះ គឺ «គ្មានមូលដ្ឋានទាល់តែសោះ»។ គណនីបណ្ដាញសង្គម X របស់រដ្ឋាភិបាលស៉ីរី សរសេរជាភាសាអង់គ្លេស ក៏បានបដិសេធផងដែរថា គ្មានកិច្ចប្រជុំបែបនេះកើតឡើងទេ ហើយថាការអះអាងទាំងនេះគឺមិនពិត៕