* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

១ឆ្នាំនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល៖ ចិនបន្តសាងសង់ស្ពានមេត្រីភាព ដើម្បីអនាគតរួមរបស់មនុស្សជាតិ

02-10-2026 17:09

(ប៉េកាំង)៖ ខួប១ឆ្នាំនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល គឺជាឱកាសដ៏មានសារៈសំខាន់មួយសម្រាប់សហគមន៍អន្តរជាតិ ព្រោះគំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងជាផ្លូវការដោយលោក Xi Jinping ប្រធានរដ្ឋចិន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំ «អង្គការសហប្រតិបត្តិការសៀងហៃ+» នៅទីក្រុងធានជីន។ លោក Xi Jinping បានអំពាវនាវឱ្យបណ្តាប្រទេសនានារួមគ្នា ជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលមួយ ដែលកាន់តែមានយុត្តិធម៌ និងសមធម៌ ហើយឆ្ពោះទៅរកការកសាង សហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ។

ការលើកឡើងនូវគំនិតផ្តួចផ្តើមនេះ កើតឡើងនៅក្នុងឆ្នាំដែលពិភពលោករំលឹកខួប៨០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី២ និងការបង្កើតអង្គការសហប្រជាជាតិ។ ដូច្នេះ វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្មារតីនៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពង្រឹងប្រព័ន្ធពហុភាគីនិយម។

ចំណុចសំខាន់នៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនេះ ត្រូវបានលោក Xi Jinping ដាក់ចេញតាមរយៈគោលការណ៍ស្នូលចំនួន៥ គឺ៖ ១-ការប្រកាន់ខ្ជាប់សមភាពអធិបតេយ្យ ២-ការគោរពនីតិអន្តរជាតិ ៣-ការអនុវត្តពហុភាគីនិយម ៤-ការប្រកាន់យកប្រជាជន ជាស្នូលអាទិភាពខ្ពស់បំផុត និង ៥-ការផ្តោតលើសកម្មភាពជាក់ស្តែង។

បន្ថែមពីលើនេះ គោលការណ៍សមភាពអធិបតេយ្យ លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ មិនថាប្រទេសធំ ឬតូច ខ្លាំង ឬខ្សោយ សម្បូរបែប ឬកំពុងអភិវឌ្ឍន៍ គួរតែមានសិទ្ធិស្មើគ្នាក្នុងការចូលរួម ការសម្រេចចិត្ត និងទទួលផលប្រយោជន៍ ពីអភិបាលកិច្ចសកល។ នេះក៏ជាកត្តាដែលផ្តល់សារៈសំខាន់ជាពិសេសដល់ការបង្កើនតំណាង និងសម្លេងរបស់ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសសកលខាងត្បូង។ ចំណុចមួយទៀតដែលមានសារៈសំខាន់ គឺការគោរពនីតិអន្តរជាតិ។ គំនិតផ្តួចផ្តើមនេះបានលើកឡើងពីការគោរពយ៉ាងពេញលេញនូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងបទដ្ឋានមូលដ្ឋានដែលត្រូវបានទទួលស្គាល់ជាសកល ក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងន័យនេះ ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងការអនុវត្តច្បាប់អន្តរជាតិដោយស្មើភាព គឺជាមូលដ្ឋានសម្រាប់ការកសាងទំនុកចិត្ត និងសន្តិភាពអន្តរជាតិ។

សម្រាប់បណ្តាប្រទេសសកលខាងត្បូង គំនិតផ្តួចផ្តើមនេះក៏បង្ហាញពីសារៈសំខាន់នៃការផ្តល់ឱកាស ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ ចូលរួមកាន់តែសកម្មក្នុងអភិបាលកិច្ចសកល។ ការដែលប្រទេសនានាអាច “ប្រកៀកស្មា” ចូលរួមក្នុងការពិភាក្សា ការសម្រេចចិត្ត និងការដោះស្រាយបញ្ហារួម គឺអាចជួយឱ្យប្រព័ន្ធអន្តរជាតិឆ្លើយតបបានកាន់តែប្រសើរចំពោះបញ្ហាអភិវឌ្ឍន៍ សន្តិសុខ និងបញ្ហាប្រឈមឆ្លងដែន។

ក្នុងនាមជាអ្នកស្រាវជ្រាវ ខ្ញុំយល់ថា អភិបាលកិច្ចសកលមិនគួរត្រូវបានយល់ថា ជាការបង្កើតរបាំងថ្មីរវាងប្រទេសនានានោះទេ ប៉ុន្តែគួរតែជាការសាងសង់ «ស្ពានមេត្រីភាព» តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ជាមួយគ្នានេះ គោលការណ៍ «ឈ្នះ-ឈ្នះ» អាចដើរតួនាទីជាចលករសម្រាប់ការអភិវឌ្ឍ ដោយប្រទេសនានា អាចចែករំលែកបទពិសោធន៍ បច្ចេកវិទ្យា ធនធាន និងឱកាសទីផ្សារ ដើម្បីបង្កើនសមត្ថភាពអភិវឌ្ឍន៍របស់ខ្លួន។ វាក៏អាចជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសនានា ដែលជាបញ្ហាមួយដែលលោក Xi Jinping បានលើកឡើងនៅក្នុងគោលការណ៍អភិបាលកិច្ចសកល។

ក្នុងន័យនេះ ខួប១ឆ្នាំនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល អាចជាចំណុចមួយសម្រាប់បន្ត «ចាប់ដៃគ្នា សាងសង់ស្ពានមេត្រីភាព» រវាងប្រទេសនានា ជាពិសេសការផ្តល់ឱកាសឱ្យបណ្តាប្រទេសសកលខាងត្បូងចូលរួមប្រកៀកស្មាគ្នា ក្នុងការកសាងសន្តិភាព ការអភិវឌ្ឍ និងអនាគតរួមរបស់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន