* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កូរ៉េខាងជើងបាញ់មីស៊ីលបាលិស្ទីគចូលក្នុងសមុទ្រ ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងត្បូង ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីន (Video inside)

03-10-2026 09:39

(សេអ៊ូល)៖ កូរ៉េខាងត្បូង​ និងជប៉ុនបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ចូលក្នុងសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន នៅថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ហើយនេះជាការធ្វើតេស្តបាញ់មីស៊ីលលើកចុងក្រោយបំផុតក្នុងឆ្នាំនេះដែលកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាងច្រានចោលការចោទប្រកាន់របស់ទីក្រុងសេអ៊ូល ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីនដែលធ្វើឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួសកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាកូរ៉េខាងត្បូង ក្នុងសេចក្ដីថ្លែងការណ៍មួយបាននិយាយថាមីស៊ីលខាងលើត្រូវបានបាញ់ចេញពីទីក្រុង Wonsan នៅម៉ោងប្រមាណ ៦៖៣០នាទីព្រឹក ថ្ងៃសៅរ៍នេះ ហើយហោះបានចម្ងាយ ជាង៧០០គីឡូម៉ែត្រ។ តាមសេចក្ដីថ្លែងការណ៍ដដែល កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគលើការធ្វើតេស្ដនេះស្វែងរកព័ត៌មានលម្អិតបន្ថែម។

ព្រមពេលជាមួយគ្នា ខាងឆ្មាំសមុទ្រជប៉ុនដោយផ្អែកលើការបញ្ជាក់ពីក្រសួងការពារជាតិជប៉ុន ក៏បានអះអាងដែរថាមានវត្ថុម្យ៉ាងទំនងជាមីស៊ីលបាលិស្ទីគមួយគ្រាប់បានធ្លាក់ចូលក្នុងសមុទ្រ ហើយបានព្រមានដល់ទូក ឬនាវាទាំងឡាយមានការប្រុងប្រយ័ត្ន។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាង ១០លើកមកហើយក្នុងឆ្នាំ២០២៦នេះ ដោយក្នុងនោះទីក្រុងព្យុងយ៉ាងមានពេលខ្លះបាននិយាយថាខ្លួនបានធ្វើតេស្ដលើប្រព័ន្ធអាវុធថ្មីៗ ហើយការធ្វើតេស្ដមីស៊ីលខ្លះទៀតធ្វើឡើងជាការបង្ហាញការខឹងសម្បារទៅនឹងសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

បន្ថែមពីលើនេះ ការធ្វើតេស្តមីស៊ីលនៅថ្ងៃសៅរ៍ នេះទៀតសោត កើតមានឡើងក្រោយប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យ៉ូជុង កាលពីថ្ងៃសុក្រ បានទាត់ចោលការទាមទាររបស់កូរ៉េខាងត្បូងឱ្យកូរ៉េខាងជើងសូមទោសជុំវិញ ហេតុការណ៍ផ្ទុះគ្រាប់មីននៅឯតំបន់ព្រំដែនគ្មានយោធា។ តាមទីក្រុងសេអ៊ូល គ្រាប់មីននោះជារបស់កូរ៉េខាងជើង ហើយការផ្ទុះនោះបានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់បានរងរបួស៕