* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អារ៉ាប៊ីសាអូឌីត មានផែនការវាយលុកប្រឆាំងក្រុមហ៊ូទី ដើម្បីបំបែកការបិទខ្ទប់សមុទ្រក្រហម

03-10-2026 10:43

(រីយ៉ាដ)៖ ក្រុមមន្ត្រីក្នុងតំបន់មជ្ឈិមបូព៌ា និងលោកខាងលិចបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាអារ៉ាប៊ីសាអូឌីតកំពុងរៀបចំផែនការបើកប្រតិបត្តិការវាយលុកប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន ហើយជម្រើសដែលស្ថិតនៅក្រោមការពិចារណាក្នុងនោះរួមមានការវាយលុកតាមបណ្ដោយឆ្នេរដើម្បីកាន់កាប់ផ្លូវដឹកជញ្ជូនតាមសមុទ្រក្រហម ឬក៏ការវាយលុកលើសមរភូមិច្រើនក្នុងពេលតែមួយ។

ដោយផ្អែកលើក្រុមមន្ត្រីចំនួន ៦នាក់ដែលបានដឹងពីផែនការខាងលើ Reuters បានឱ្យដឹងទៀតថាប្រតិបត្តិការដែលត្រូវបានរំពឹងថានឹងធ្វើឡើងក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ នឹងត្រូវដឹកនាំដោយកងកម្លាំងរដ្ឋាភិបាលយេម៉ែន នៅក្រោមការចាត់ចែង និងការគាំទ្រតាមរយៈការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីត។ ប៉ុន្តែ បើទោះជាមានសហរដ្ឋអាមេរិកអ្នកផ្ដល់ព័ត៌មានសម្ងាត់ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ទីក្រុងរីយ៉ាដនៅយេម៉ែន ហើយមានប្រទេសមួយចំនួនក្នុងតំបន់ និងអឺរ៉ុបផ្ដល់ជំនួយយោធាដល់អារ៉ាប៊ីសាអូឌីតក៏ដោយ ក៏សម្ព័ន្ធមិត្តរបស់អារ៉ាប៊ីសាអូឌីតមិនត្រូវបានរំពឹងថានឹងធ្វើអន្តរាគមន៍ ឬចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីនោះទេ។

តាមក្រុមមន្ត្រីខាងលើដដែល គោលដៅចម្បងនៃផែនការរបស់អារ៉ាប៊ីសាអូឌីត នោះគឺកែប្រែការរីកចម្រើនយ៉ាងលឿនរហ័សរបស់ក្រុមហ៊ូទីកាលពីខែកញ្ញាកន្លងទៅ ជាពេលដែលក្រុមឧទ្ទាមមួយនេះវាយដណ្ដើមកាន់កាប់ទីតាំងជាច្រើនកន្លែងនៅតាមបណ្ដោយឆ្នេរនៃសមុទ្រក្រហម ជាពិសេសគឺដណ្ដើមគ្រប់គ្រងច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់ដឹកជញ្ជូនតាមសមុទ្រក្រហម។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍យោធាក្នុងសង្រ្គាមស៊ីវិលនៅយេម៉ែន ក្នុងឆ្នាំ២០១៥ តាមរយៈការធ្វើជាប្រមុខរបស់ក្រុមចម្រុះអារ៉ាប់ដើម្បីគាំទ្រដល់រដ្ឋាភិបាលយេម៉ែនគាំទ្រដោយអន្តរជាតិ និងដែលត្រូវបានក្រុមហ៊ូទីវាយបណ្ដេញចេញពីរដ្ឋធានីសាណា។ កិច្ចព្រមព្រៀង បទឈប់បាញ់មួយរវាងភាគីសង្រ្គាមនៅយេម៉ែនដែលត្រូវបានឈានដល់កាលពីឆ្នាំ២០២២ បានរក្សាភាពស្ងប់ស្ងាត់ រហូតដល់ឆ្នាំ២០២៦នេះ ទើបដួលរលំក្រោយអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទីវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះ ក្រុមហ៊ូទីក៏បានប្រកាសការបិទខ្ទប់ប្រឆាំងនឹងកប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីតក្នុងសមុទ្រក្រហមផងដែរ៕