* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បារាំង៖ ប៉ូលិស និងសិស្សវិទ្យាល័យប៉ះទង្គិចគ្នា ក្នុងបាតុកម្មតវ៉ាជុំវិញកញ្ចប់ថវិកាមិនគ្រប់គ្រាន់សម្រាប់វិស័យអប់រំ (Video inside)

03-10-2026 11:55

(ប៉ារីស)៖ ប៉ូលិសបង្ក្រាបកុបកម្មបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករជាសិស្សវិទ្យាល័យនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ខណៈក្រុមសហជីពមួយចំនួនបានអំពាវនាវឱ្យក្រុមគ្រូបង្រៀបចូលរួមធ្វើកូដកម្ម ក្នុងបរិបទដែលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron កំពុងព្យាយាមទប់ស្កាត់ការកើនឡើងអំពើហិង្សាក្នុងបាតុកម្មតវ៉ាជុំវិញស្ថានភាពក្នុងថ្នាក់រៀន និងបញ្ហាកញ្ចប់ថវិកាមិនគ្រប់គ្រាន់សម្រាប់វិស័យអប់រំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅសល់៦ខែទៀត មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងនៅឆ្នាំ២០២៧ ការស្ទង់មតិជាច្រើនបានបង្ហាញពីការថយចុះប្រជាប្រិយភាពយ៉ាងខ្លាំងរបស់លោក Macron និងរដ្ឋាភិបាលរបស់លោក ជាពិសេសពាក់ព័ន្ធនឹងការកាត់បន្ថយកញ្ចប់ថវិកាដែលធ្វើឱ្យវិបត្តិកញ្ចប់ថវិកាសម្រាប់វិស័យអប់រំកាន់តែអាក្រក់ឡើង និងជំរុញឱ្យមានការមិនពេញចិត្តរឹតតែខ្លាំង។ តាមរដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Edouard Geffray បុគ្គលិកអប់រំ ៦៥នាក់បានរងរបួសអំឡុងភាពចលាចលក្នុងបាតុកម្មតវ៉ា។

ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Laurent Nunez បានប្រាប់ទូរទស្សន៍បារាំង TF1 TV កាលពីថ្ងៃសុក្រថាចាប់តាំងពីថ្ងៃចន្ទមក មានមនុស្សប្រមាណ ៥០០០នាក់ក្នុងភាគច្រើនជាក្មេងជំទង់ត្រូវបានចាប់ខ្លួន ហើយវិទ្យាល័យជាង ៤០០បានបិទទ្វារដោយសារតែភាពចលាចល ដែលបានឈានដល់ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងការបាញ់កាំជ្រួចដាក់ប៉ូលិស ព្រមទាំងការដុតបំផ្លាញទ្រព្យសម្បត្តិមួយចំនួន។

គួរបញ្ជាក់ថា ជាការទប់ស្កាត់បាតុកម្មតវ៉ា អាជ្ញាធរបារាំងបានព្រមានថាឪពុកម្ដាយរបស់បាតុករដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ អាចនឹងប្រឈមមុខនឹងការសងសំណងខូចខាត ដូច្នេះពួកគេគួរតែហាមឃាត់កូនៗរបស់ពួកគេកុំឱ្យចូលរួមក្នុងបាតុកម្មតវ៉ា។ ក្រុមសិស្សវិទ្យាល័យបាននាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីសម្ដែងការខឹងសម្បាររបស់ពួកគេទៅនឹងបញ្ហាថ្នាក់រៀនដែលមានសិស្សច្រើនពេក រកកន្លងអង្គុយសឹងតែមិនបាន និងការខ្វះខាតគ្រូបង្រៀន ដោយពួកគេបន្ទោសថាបណ្ដាលមកពីការវិនិយោគមិនគ្រប់គ្រាន់លើវិស័យអប់រំ៕