* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

New York Times: ការពិភាក្សារវាងសហរដ្ឋអាមេរិក និងរុស្ស៉ីអំពីអ៊ុយក្រែន ក៏មានពាក់ព័ន្ធកិច្ចព្រៀងប្រេងតម្លៃរាប់ពាន់លានដុល្លារ (Video inside)

03-10-2026 18:54

(វ៉ាស៉ីនតោន)៖ កាសែតអាមេរិក New York Times បានរាយការណ៍នាថ្ងៃសៅរ៍ ទី៣ ខែកញ្ញា នេះថា ការចរចារបស់រដ្ឋបាលលោក ត្រាំ ជាមួយរុស្ស៉ី ស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បានពង្រីកវិសាលភាពទៅដល់កិច្ចព្រមព្រៀងប្រេងតម្លៃរាប់ពាន់លានដុល្លារ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ថ្នាក់ដឹកនាំធុរកិច្ចនៅមជ្ឈិមបូព៌ា ដែលស្គាល់គ្នាជាមួយអ្នកចរចារបស់សហរដ្ឋអាមេរិក គឺលោក Steve Witkoff និងលោក Jared Kushner។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

សេចក្តីរាយការណ៍បានឱ្យដឹងថា កិច្ចព្រមព្រៀងដែលអាស្រ័យលើការអនុម័តពីរដ្ឋាភិបាលអាមេរិក និងវិមានក្រឹមឡាំង គឺពាក់ព័ន្ធនឹងបណ្តាញដ៏ធំទូលាយនៃប្រភពប្រេង រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងឥន្ធនៈជុំវិញពិភពលោក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថាមពលរុស្ស៊ី Lukoil។

អ្នកដែលកំពុងស្វែងរកកិច្ចព្រមព្រៀងនេះ រួមមានក្រុមវិនិយោគិនអាមេរិក រួមទាំងមហាសេដ្ឋី លោក Todd Boehly និងវិនិយោគិនពីរក្រុមទៀតមកពីមជ្ឈិមបូព៌ា ដែលធ្លាប់ធ្វើអាជីវកម្មជាមួយគ្រួសាររបស់លោក Kushner ឬលោក Witkoff និងស្ថាប័នមួយនៃរដ្ឋាភិបាលអាមេរិក។

New York Times បានរាយការណ៍ដោយដកស្រង់សម្តីបុគ្គលដែលដឹងពីដំណើរការនៃកិច្ចប្រជុំថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកកិច្ចព្រមព្រៀងនេះក្នុងអំឡុងជំនួបជាមួយលោក Witkoff និងលោក Kushner នៅឯវិមានក្រឹមឡាំង កាលពីថ្ងៃទី៥ ខែកញ្ញា។ សេតវិមាន ក្រសួងហិរញ្ញវត្ថុអាមេរិក និងក្រុមហ៊ុន Lukoil មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅក្រៅម៉ោងធ្វើការនោះទេ៕