* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ហ្វីលីពីន ឃាត់ខ្លួនមនុស្ស២៤៤នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបណ្តាញឆបោកអនឡាញ (Video inside)

04-10-2026 14:16

(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានឃាត់ខ្លួនជនជាតិបរទេសជាង ២០០នាក់ ភាគច្រើនជាជនជាតិចិន ក្នុងប្រតិបត្តិការបង្ក្រាបធំបំផុតរបស់ប្រទេសអាស៊ានមួយនេះ ប្រឆាំងនឹងបណ្តាញធ្វើប្រតិបត្តិការល្បែងអនឡាញខុសច្បាប់ នៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦

ហ្វីលីពីន បានហាមឃាត់ការធ្វើប្រតិបត្តិការល្បែងអនឡាញនៅទូទាំងប្រទេស ដែលគេស្គាល់ក្នុងស្រុកថា POGO កាលពីឆ្នាំ២០២៤ ដោយលើកហេតុផលថា បណ្តាញឧក្រិដ្ឋជន បានប្រើអាជីវកម្មទាំងនេះ ជារបាំងសម្រាប់សកម្មភាពជួញដូរមនុស្ស លាងលុយ ឆបោកតាមអនឡាញ (online scam) ចាប់ជំរិត និងឃាតកម្ម។

សេចក្តីថ្លែងការណ៍របស់ការិយាល័យអន្តោប្រវេសន៍ ដែលចេញកាលពីយប់ថ្ងៃសៅរ៍ បានឱ្យដឹងថា យោធា និងទីភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត បានឆ្មក់ចូលទៅកាន់ទីតាំងចំនួនពីរកន្លែងនៅតំបន់ Mindanao ភាគខាងត្បូង កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ នៅទីតាំងមួយ អាជ្ញាធរបានឃាត់ខ្លួនជនជាតិចិន ១១០នាក់ និងជនបរទេសមួយចំនួនទៀត។ រីឯនៅទីតាំងទី២ មានជនបរទេស ១៣១នាក់ត្រូវបានឃាត់ខ្លួន ដែលភាគច្រើនជាជនជាតិចិន ហើយក្នុងនោះ ក៏មានពលរដ្ឋម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាផងដែរ។

ការិយាល័យបាននិយាយថា អាជ្ញាធររឹបអូសបានឧបករណ៍កុំព្យូទ័រ ទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ និងស៊ីមកាត «ក្នុងបរិមាណច្រើន» ខណៈរដ្ឋាភិបាលកំពុងស៊ើបអង្កេត បទល្មើសដែលអាចពាក់ព័ន្ធនឹងការជួញដូរមនុស្ស ប្រព្រឹត្តដោយបុគ្គលមួយចំនួនក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន ហើយអ្នកផ្សេងទៀតនឹងត្រូវបណ្តេញចេញពីប្រទេស។

ប្រធានការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន លោក Joel Viado បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងនឹងបន្តអនុវត្តច្បាប់អន្តោប្រវេសន៍របស់យើង ចំពោះជនបរទេសទាំងឡាយណា ដែលបំពានលក្ខខណ្ឌនៃការស្នាក់នៅរបស់ពួកគេ និងធានាថា ហ្វីលីពីនមិនត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សកម្មភាពខុសច្បាប់ឡើយ»។ ការិយាល័យបានពិពណ៌នាប្រតិបត្តិការខាងលើថា ជា ការបង្ក្រាប POGO ដ៏ធំបំផុតនៅឆ្នាំ ២០២៦៕