* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការស្ទង់មតិរបស់បណ្តាញ CGTN៖ សង្កេតមើលពី​យុគសម័យ​មាស​នៃ​សេដ្ឋកិច្ចវិស្សមកាលចិន​ តាម​រយៈ «​សប្តាហ៍វិស្សមកាលមាស»

04-10-2026 16:01

(ប៉េកាំង)៖ ក្នុ​ងវិស្សមកាល​បុណ្យ​ជាតិ​ចិន​ ការចូលដែនចិន​ធ្វើទេសចរណ៍មាន​ប្រជា​ប្រិយភាព​កាន់តែខ្លាំង​ឡើងៗ អ្នក​ទេសចរបរទេស​កាន់តែច្រើន​បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ចិន​ ដើម្បី​ទទួល​អារម្មណ៍​ពី​ភាពទាក់ទាញ​ខាង​ទេសចរណ៍វប្បធម៌និង​ភាពរស់​រវើក​នៃ​ការ​អភិវឌ្ឍ​របស់ប្រទេស​ចិន​ដែល​មាន​ភាពបើក​ទូលាយ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧ភាគរយបានយល់ ឃើញថា ការ​ធ្វើ​ដំណើរទេសចរ​ណ៍​ដោយ​ផ្ទាល់​នៅប្រទេ​សចិន​ អាច​ស្វែង​យល់​ពី​វប្បធម៌សង្គម​និងការវិវត្ត​របស់ប្រទេស​ចិន​ដោយ​គ្រប់ជ្រុង​ជ្រោយ​និង​ពិត​ប្រាកដ​។

ការ​ស្ទង់​មតិ​លើក​នេះបាន​បង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,៨ភាគរយយល់ឃើញថា ការ​ដែល​ប្រទេស​ចិនបានកែសម្រួលវិធានការ​ផ្តល់​ទិដ្ឋាការ​និង​ផ្តល់​ភាពងាយ​ស្រួល​ដល់​ការធ្វើដំណើរ​ចេញចូលដែន​​ជាបន្តបន្ទាប់ បាន​លើក​កម្ពស់​ប្រកប​ដោយប្រសិទ្ធភាពនូ​វ​គោលបំណង​របស់​អ្នក​ទេសចរ​បរទេស​ដែល​ចង់​ធ្វើដំណើរ​ទេសចរណ៍នៅប្រទេស​ចិន​ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៥ភាគរយយល់ឃើញថា ប្រទេស​ចិន​បាន​និង​កំពុង​ចែក​រំលែក​ភាគលាភ​អភិវឌ្ឍន៍ជា​មួយ​ពិភពលោក​ដោយ​ប្រកាន់ខ្ជាប់​អកប្បកិរិយា​បើក​ទូលាយ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២,២ភាគរយយល់ឃើញថា សេវាកម្ម​ដែល​មានភាពងាយ​ស្រួល​ ដូចជា ការ​ទូទាត់លុយតាមប្រព័ន្ធឌីជីថល រថភ្លើង​ល្បឿន​លឿន​ និង​​ការចែក​រំលែក​ឧបករណ៍​ធ្វើ​ដំណើរជាដើម​ ​ បាន​និង​កំពុង​ក្លាយ​ទៅជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ដក​បទ​ពិសោធ​ធ្វើ​ដំណើរទេសចរណ៍​​នៅប្រទេស​ចិន​។ អ្នក​ផ្តល់បទសម្ភាសន៍ចំនួន៩១,២ភាគរយយល់ឃើញថា ប្រទេស​ចិន​បាន​ផ្តល់​លំហ​ការ​ប្រើប្រាស់ដល់​​បច្ចេកវិទ្យា​ថ្មី​និង​ផលិតផល​ថ្មីរបស់​ពិភពលោក​ទាំង​មូល​ តាម​រយៈទិដ្ឋភាពប្រើប្រាស់ដ៏សម្បូបែប និង​ក្រុម​មនុស្ស​ប្រើប្រាស់​ដ៏ច្រើន​កុះករ​ ដែល​បាន​ជំរុញឱ្យ​ឧស្សាហកម្ម​សកល​ពង្រីក​ឧត្តមភាព និង​លើក​កម្ពស់​គុណភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន