* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចសន្ទនាយុវជនកម្ពុជា-ចិន៖ វប្បធម៌ជាស្ពានភ្ជាប់មិត្តភាពរវាងប្រជាជនទាំងពីរ

04-10-2026 16:04

(ភ្នំពេញ)៖ កិច្ចសន្ទនាយុវជនកម្ពុជា-ចិន ក្រោមប្រធានបទ«ជីវភាពរស់នៅប្រចាំថ្ងៃ និងសក្តានុពលសង្គម-វប្បធម៌៖ ការសម្របតាមបរិបទមូលដ្ឋាន និង សមាហរណកម្មវប្បធម៌ចិននៅក្នុងសង្គមកម្ពុជា» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវ ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌល។ កិច្ចសន្ទនានេះបានផ្តល់វេទិកា ដល់យុវជនកម្ពុជា និងចិន ដើម្បីផ្លាស់ប្តូរទស្សនៈ សិក្សារៀនសូត្រពីគ្នា និងពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចថា ទំនាក់ទំនងកម្ពុជា-ចិនមានឫសគល់យ៉ាងជ្រៅនៅក្នុងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសតាមរយៈការផ្លាស់ប្តូរ និងសមាហរណកម្មវប្បធម៌ ដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងប្រវត្តិសាស្ត្រ។

លោកបណ្ឌិតបានលើកឡើងពីទស្សនៈ «ហឺហឺ和合» ដែលសំដៅលើការរួមរស់ដោយសុខដុមរមនា និងការរួមបញ្ចូលនៃគំនិតទស្សនវិជ្ជាឡៅជឺ ទស្សនវិជ្ជាខុងជឺ និងព្រះពុទ្ធសាសនា។ លោកបណ្ឌិតបានបញ្ជាក់ថា វប្បធម៌ និងទំនៀមទម្លាប់ដែលប្រជាជនចិនបាននាំមកកម្ពុជា តាមរយៈការធ្វើដំណើរ ពាណិជ្ជកម្ម និងការតាំងទីលំនៅ បានធ្វើអន្តរកម្ម និងវេញត្របាញ់ជាមួយវប្បធម៌ខ្មែរ អស់រយៈពេលជាង ២.០០០ ឆ្នាំមកហើយ។

បច្ចុប្បន្ន ប្រជាជនខ្មែរដែលមានសែស្រឡាយចិនជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសង្គមកម្ពុជា និងទទួលយកទាំងវប្បធម៌ខ្មែរ និងមរតកវប្បធម៌ចិន។ លោកបណ្ឌិតបានចាត់ទុកនេះជាឧទាហរណ៍មួយនៃការរស់នៅរួមគ្នាដោយសុខដុមរមនា និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនទាំងពីរ។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានសាទរយ៉ាងខ្លាំងចំពោះលទ្ធផលស្រាវជ្រាវរបស់និស្សិតជនជាតិចិន ដែលបានមកសិក្សាភាសាខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានចាត់ទុកការសិក្សាភាសា និងវប្បធម៌ខ្មែរ ដោយនិស្សិតចិន ជាស្ពានសម្រាប់បង្កើនការយល់ដឹង និងភាពជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងចិន។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ការផ្លាស់ប្តូរភាសា វប្បធម៌ និងចំណេះដឹងរវាងយុវជននៃប្រទេសទាំងពីរ នឹងជួយបន្តមរតកមិត្តភាពពីជំនាន់មួយ ទៅជំនាន់មួយ និងបង្កើតមូលដ្ឋានគ្រឹះកាន់តែរឹងមាំសម្រាប់សុខដុមនីយកម្មវប្បធម៌ និងវិបុលភាពរួមរបស់ប្រជាជាតិទាំងពីរ។

សម្រាប់លោកបណ្ឌិត កិច្ចសន្ទនាយុវជនកម្ពុជា-ចិន មិនត្រឹមតែជាវេទិកាសម្រាប់ការផ្លាស់ប្តូរទស្សនៈរបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានសម្រាប់បន្តការយល់ចិត្ត ការគោរព និងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន ពីជំនាន់មួយទៅជំនាន់មួយ៕

វិទ្យុមិត្តភាពកម្ពុជាចិន