* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន (Video inside)

05-10-2026 13:45

(តូក្យូ)៖ អាជ្ញាធរហិរញ្ញវត្ថុនៅប្រទេសជប៉ុន កំពុងពិចារណាចាត់វិធានការលើក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential Life Insurance ជុំវិញរឿងអាស្រូវឆបោកលុយដ៏ធំមួយ។ ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនអាចប្រឈមនឹងការផ្អាកលក់ផលិតផលធានារ៉ាប់រងជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន NHK នាពេលថ្មីៗនេះ។

ទីភ្នាក់ងារសេវាហិរញ្ញវត្ថុជប៉ុន FSA បានចុះត្រួតពិនិត្យការិយាល័យរបស់ក្រុមហ៊ុន Prudential Life Insurance បន្ទាប់ពីមានការលាតត្រដាង កាលពីដើមឆ្នាំនេះថា បុគ្គលិករបស់ក្រុមហ៊ុន បានប្រព្រឹត្តអំពើខុសឆ្គង រួមមានទាំងការឆបោកប្រាក់ពីអតិថិជន។ ទឹកប្រាក់ដែលពាក់ព័ន្ធនឹងរឿងអាស្រូវនេះ មានចំនួនប្រមាណ ៣,៧ពាន់លានយ៉េន ឬស្មើប្រហែល ២៣,៤ លានដុល្លារអាមេរិក។

ប្រភពព័ត៌មានបានឱ្យដឹងថា ទីភ្នាក់ងារ FSA អាចនឹងចេញបញ្ជាឱ្យផ្អាកជាផ្លូវការចំពោះ Prudential Life Insurance ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prudential Financial មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ពីការលក់ផលិតផលធានារ៉ាប់រង។ លើកចុងក្រោយដែលទីភ្នាក់ងារនេះ បានចេញបញ្ជាផ្អាកការលក់ផលិតផលធានារ៉ាប់រងបែបនេះ គឺកាលពីឆ្នាំ២០១៩ ចំពោះក្រុមហ៊ុន Japan Post Insurance ជុំវិញការអនុវត្តការលក់មិនត្រឹមត្រូវ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Prudential Life Insurance បានស្ម័គ្រចិត្តផ្អាកការលក់ផលិតផលធានារ៉ាប់រងដោយខ្លួនឯងរួចហើយ ចាប់តាំងពីខែកុម្ភៈមក៕