* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការនាំចេញប្រេងពីមជ្ឈិមបូព៌ា កើនឡើងលើសកម្រិតមុនសង្គ្រាមអ៉ីរ៉ង់ (Video inside)

05-10-2026 15:18

(មជ្ឈិមបូព៌ា)៖ ទិន្នន័យរបស់ក្រុមហ៊ុនតាមដានការដឹកជញ្ជូនតាមផ្លូវសមុទ្រ Kpler បានបង្ហាញថា ការនាំចេញប្រេងពីមជ្ឈិមបូព៌ា ដោយមិនរាប់បញ្ចូលអ៉ីរ៉ង់ បានកើនលើសកម្រិតមុនសង្គ្រាម កាលពីសប្តាហ៍មុន បើទោះបីមានការវាយប្រហារលើកប៉ាល់នៅច្រកសមុទ្រ Hormuz ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នា២០២៦។

ជាលើកដំបូងបំផុត គិតចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការវាយប្រហារលើអ៉ីរ៉ង់ កាលពីចុងខែកុម្ភៈ ការដឹកជញ្ជូនប្រេងជាមធ្យមប្រចាំសប្តាហ៍ បានកើនឡើងប៉ុន្មានថ្ងៃ លើសកម្រិតមុនពេលមានជម្លោះ គឺ១៨លានបារ៉ែលក្នុងមួយថ្ងៃ។

Kpler បានឱ្យដឹងថា ការនាំចេញប្រេងឆៅបានត្រឡប់មកដល់កម្រិតមុនសង្គ្រាម កាលពីខែកញ្ញា ដោយមានប្រេងយ៉ាងហោច ១៦,៥លានបារ៉ែល ត្រូវបាននាំចេញពីតំបន់មជ្ឈិមបូព៌ា ដោយមិនរាប់បញ្ចូលអ៉ីរ៉ង់។ ក្រុមហ៊ុន Kpler បាននិយាយដូច្នេះថា «បច្ចុប្បន្ន ៤០ភាគរយនៃប្រេងដែលនាំចេញ គឺមិនបានប្រើប្រាស់ច្រក Hormuz ទេ ហើយប្រេងឆៅភាគច្រើន ដែលឆ្លងកាត់ច្រកសមុទ្រនេះ ត្រូវបានផ្ទេរទៅកប៉ាល់ដឹកប្រេងផ្សេងទៀត នៅលើផ្ទៃសមុទ្រ»។ ក្រុមហ៊ុនបានបន្ថែមថា ប្រេងភាគច្រើនត្រូវបានដឹកជញ្ជូនចេញ តាមបំពង់បង្ហូរប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។

តួលេខខាងលើ រាប់បញ្ចូលទាំងការដឹកជញ្ជូនតាមសមុទ្រក្រហម ជាទីដែលការដឹកជញ្ជូនបាននិងកំពុងកើនឡើង ចាប់តាំងពីអ៉ីរ៉ង់បិទខ្ទប់ ច្រកសមុទ្រ Hormuz ។ មុនពេលផ្ទុះជម្លោះ ប្រហែល២០ភាគរយនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក បានឆ្លងកាត់ច្រកសមុទ្រនោះ។ សព្វថ្ងៃ អ៉ីរ៉ង់នៅតែអះអាងថា ខ្លួនគ្រប់គ្រងច្រកសមុទ្រ Hormuz ហើយកប៉ាល់ ដែលធ្វើដំណើរដោយគ្មានការអនុញ្ញាតពីអ៉ីរ៉ង់ ប្រឈមនឹងហានិភ័យរងការវាយប្រហារ។ ប៉ុន្តែចំនួនកប៉ាល់ដែលអាចឆ្លងកាត់ទីនោះបាន កាន់តែកំពុងកើនឡើង ហើយផ្លូវទឹកជំនួស​ច្រកសមុទ្រ Hormuz ក៏កំពុងតែត្រូវបានប្រើប្រាស់យ៉ាងពេញសមត្ថភាពផងដែរ។

គួរបញ្ជាក់ថា ទោះបីការនាំចេញប្រេងបានស្ទុះងើបឡើងវិញក៏ដោយ អ្នកជំនាញបានសង្កត់ធ្ងន់ថា ស្ថានការណ៍នៅតែស្ថិតឆ្ងាយ ពីភាពប្រក្រតីនៅឡើយ ហើយអ៉ីរ៉ង់នៅតែបាត់បង់ចំណែកដ៏ធំ នៃការនាំចេញប្រេងរបស់ខ្លួន ដោយសារការវិធានការបិទខ្ទប់របស់យោធាអាមេរិក ចំពោះកំពង់ផែនានារបស់អ៉ីរ៉ង់។ គិតត្រឹមថ្ងៃចន្ទនេះ តម្លៃប្រេងឆៅអន្តរជាតិ Brent បន្តស្ថិតនៅលើស ១០០ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេង West Texas Intermediate លើស៩០ដុល្លារ៕